ជីវិតកម្សាន្ដ
រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA
ប៉ុន្មានថ្ងៃថ្មីៗនេះ ភ្លើងឆេះព្រៃនៅទីក្រុង Los Angeles បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយបានឆេះអគារ និងបំផ្លាញផ្ទះជាច្រើនខ្នងឲ្យក្លាយទៅជាផេះ។ គិតត្រឹមថ្ងៃទី១៣ ខែមករានេះ អគ្គិភ័យបានឆក់យកជីវិតមនុស្សយ៉ាងតិច ២៤នាក់ហើយ។
នៅថ្ងៃទី 13 ខែមករា សារព័ត៌មាន ABC News បានឲ្យដឹងថា ជីដូនរបស់នាង Dalyce Kelly គឺតារាសម្តែងជើងចាស់ Dalyce Curry បានទទួលមរណភាពក្នុងវ័យ 95 ឆ្នាំ នៅក្នុងភ្នក់ភ្លើង។ ចៅស្រីរបស់តារាសម្តែងរូបនេះបាននិយាយថា ពេលវេលាចុងក្រោយដែលនាងបានឃើញជីដូនរបស់នាងគឺនៅថ្ងៃទី 7 ខែមករា។
ក្រោយពីភ្លើងឆេះមកដល់ទីក្រុង បានប៉ុន្មានថ្ងៃ ទើបគេបានឲ្យដំណឹង ថាសាកសពជីដូនរបស់នាងត្រូវបានគេរកឃើញនៅផ្ទះរបស់នាង។ ចៅស្រីរបស់តារាសម្ដែងរូបនេះបាននិយាយថា នៅពាក់កណ្ដាលអធ្រាត្រថ្ងៃទី ៧ ខែមករា គាត់បាននាំជីដូនទៅផ្ទះនៅទីក្រុង Altadena (Los Angeles)។

ទោះបីជានាងបានឃើញភ្លើងក៏ដោយ ក៏នាងមិនមានអារម្មណ៍ថាមានគ្រោះថ្នាក់អ្វីឡើយ ហើយនាងត្រូវចាកចេញទៅមើលថែប្អូនស្រីរបស់នាងដែលមានជំងឺមហារីក។ យ៉ាងណាមិញ នាងបានទទួលសារពីប៉ូលីសណាស់ សាកសព Dalyce Curry ត្រូវបានរកឃើញនៅនឹងផ្ទះ ដែលបានឆេះខ្ទេចខ្ទីនោះ។
ក្រោយពីទទួលបានដំណឹងនេះហើយ រូបនាងដែលជាចៅស្រីនេះ មានអារម្មណ៍ថាសោកស្ដាយមិនគួរទុកលោកយាយរបស់ខ្លួនឲ្យនៅម្នាក់ឯង មិនអាចរត់គេចផុតពីសេចក្ដីស្លាប់ និងអាណិតចំពោះការស្លាប់យ៉ាងវេទនាក្នុងអគ្គីភ័យដ៏ចង្រៃមួយនេះ។

គួរបញ្ជាក់ផងដែរថា តារាសម្ដែងជើងចាស់ Dalyce Curry ត្រូវបានគេស្គាល់តាមរយៈការបង្ហាញខ្លួនរបស់នាងក្នុងរឿងល្បីៗដូចជា The Blues Brothers (1980), The 10 Commandments (1956) និង Lady Sings the Blues (1972)៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


