ជីវិតកម្សាន្ដ
Justin បញ្ចាក់ការពិតដែល Unfollow ភរិយា ទោះមានមន្ទិលថា ចំណងស្នេហ៍រង្គោះរង្គើក្ដី
កាលពីល្ងាចថ្ងៃទី ២១ ខែមករា Justin Bieber បានធ្វើឲ្យអ្នកគាំទ្រទូទាំងពិភពលោកកំពុងតែមានការងឿយឆ្ងល់ជាខ្លាំង នៅពេលដែលគាត់ស្រាប់តែ Unfollow គណនី Instagram របស់ Hailey ។ បន្ទាប់ពីបង្កភាពច្របូកច្របល់នៅលើបណ្តាញសង្គម តារាចម្រៀងប្រុសរូបនេះស្រាប់តែតាមដានគណនីប្រពន្ធម្តងទៀត និងតបថា មានមនុស្សចូលគណនីដោយសម្ងាត់ ហើយចុច Unfollow ភរិយា។
ទោះបីជាតារាចម្រៀងបានបញ្ជាក់ក៏ដោយ ក៏អាពាហ៍ពិពាហ៍របស់លោកជាមួយ Hailey នៅតែជាប្រធានបទដ៏ក្តៅគគុកនៃការជជែកវែកញែក។ ចំពេលមានសកម្មភាពមិនធម្មតាជាបន្តបន្ទាប់របស់ស្វាមី ងាកទៅភរិយាឯណោះ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជនដែរ។
យោងតាម Page Six បន្ទាប់ពីឧប្បត្តិហេតុដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ស្វាមី Hailey បានចាត់វិធានការដើម្បីរំងាប់ពាក្យចចាមអារ៉ាមអវិជ្ជមាន អំពីអាពាហ៍ពិពាហ៍អ្នកទាំងពីរ។ តារាម៉ូដែលស្រីរូបនេះបានបង្ហោះរូបថតរបស់ Justin កំពុងដេកនៅលើទំព័រផ្ទាល់ខ្លួនរបស់នាង។
នោះត្រូវបានគេមើលឃើញថា ជាការបញ្ជាក់របស់ Hailey ថាទំនាក់ទំនងរបស់នាងជាមួយស្វាមីនៅតែល្អដូចដើម។ពួកគេនៅជាមួយគ្នា ហើយការច្របូកច្របល់ដែលទើបតែកើតឡើងគឺគ្រាន់តែជាការយល់ខុសប៉ុណ្ណោះ។ គេដឹងថាគូស្នេហ៍ Bieber និងកូនប្រុសរបស់ពួកគេកំពុងវិស្សមកាលនៅលើភ្នំព្រិលនៃ Aspen (រដ្ឋ Colorado សហរដ្ឋអាមេរិក) ។
ទោះយ៉ាងណាក៏ដោយ នាពេលនេះទស្សនិកជនទូទាំងពិភពលោកកំពុងផ្តោតលើសកម្មភាពមិនធម្មតានាពេលថ្មីៗនេះរបស់ Justin ។ តារាចម្រៀងវ័យ ៣១ ឆ្នាំបាន Unfollow មនុស្សជិតស្និទ្ធនឹងគាត់នៅលើបណ្ដាញសង្គម។ ក្រៅពី Hailey លោកក៏បានឈប់ធ្វើតាមឪពុកក្មេក គឺតារាសម្តែង Stephen Baldwinនិង Usher ដែលជាបុគ្គលណែនាំគាត់ នៅពេលគាត់ចាប់ផ្តើមអាជីពដំបូង ព្រមទាំងសូម្បីតែអតីតអ្នកគ្រប់គ្រងរបស់គាត់ Scooter Braun និង Ryan Good។
មិនតែប៉ុណ្ណោះ ប្រការនេះបានធ្វើឲ្យមានការសង្ស័យជាច្រើនដែលផ្ទុយគ្នា អ្នកខ្លះគិតថាម្ចាស់បទ «Baby» គញរាន់តែច្រឡំដៃប៉ុណ្ណោះ! ប៉ុន្តែក៏មានមតិជាច្រើនបានសង្ស័យថា សុខភាពផ្លូវចិត្ត និងជីវិតរបស់ Justin អាចកំពុងតែមានបញ្ហាក៏ថាបាន។
យ៉ាងណា កាលពីមុន ពេលកំពុងវិស្សមកាលជាមួយភរិយា និងកូនតូច Justin បានបង្កក្តីបារម្ភ នៅពេលដែលគេប្រទះឃើញគាត់ប្រើប្រាស់កញ្ឆាដែលមានសារធាតុញៀន ហើយបង្ហោះវានៅលើបណ្តាញសង្គម។ នៅក្នុងផ្នែកបញ្ចេញមតិ អ្នកគាំទ្រគិតថា តារាចម្រៀងប្រុសត្រូវមានរបៀបរស់នៅដែលមានសុខភាពល្អជាងមុន ជាពិសេសពេលនេះមានកូន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Justin ស្រាប់តែ Unfollow ភរិយានិងប៉ាក្មេក ខណៈគេសង្ស័យថា ចំណងអាពាហ៍ពិពាហ៍រង្គោះរង្គើ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


