ជីវិតកម្សាន្ដ
Jacquelin ខ្លាចការអញ្ជើញទៅថៃ ក្រោយតួសម្ដែងចិន២រូប ជាប់ក្នុងអន្ទាក់ចាប់ជំរិត
តារាសម្ដែងហុងកុង Jacquelin Ch’ng បានលើកឡើងពីការព្រួយបារម្ភអំពីការបោកប្រាស់ដែលអាចកើតមានបន្ទាប់ពីទទួលបានការផ្តល់ជូនការងារទៅប្រទេសថៃ ជាពិសេសក្រោយបាត់ខ្លួនតារាសម្តែង Wang Xing និងតារាម៉ូដែល Yang Zeqi នៅពេលពួកគេមកដល់ប្រទេសមួយនេះ។
យោងតាមសារព័ត៌មាន Dimsum Daily តារាសម្ដែងវ័យ៤៤ឆ្នាំបានបង្ហាញនៅលើ Instagram ថា នាងទទួលការអញ្ជើញដែលសរសេរជាភាសាចិនពីភ្នាក់ងារផ្សាយពាណិជ្ជកម្មថៃ។ សំណើនេះបានផ្តល់ ថវិកាជាង១ម៉ឺនដុល្លារ សម្រាប់នាងក្នុងការចូលរួមក្នុងយុទ្ធនាការម៉ាកយីហោឈុតហែលទឹក ដោយផ្តល់សិទ្ធិប្រើប្រាស់ផ្តាច់មុខសម្រាប់រូបថតផ្សព្វផ្សាយក្នុងរយៈពេលប្រាំមួយខែ។ ទីតាំងថតដែលបានស្នើរួមមានភូកេត ឬប៉ាតាយ៉ា។
ទោះបីជាមានការផ្តល់ជូនដ៏ទាក់ទាញក៏ដោយ Ch’ng បានសួរភ្លាមៗអំពីភាពត្រឹមត្រូវរបស់វា ដោយពណ៌នាថាវាគួរឲ្យសង្ស័យ។ នាងបានបញ្ចេញការព្រួយបារម្ភផ្ទាល់ខ្លួនតាមប្រព័ន្ធអ៊ីនធឺណិត ដោយសរសេរថា «ពេលទទួលបានការអញ្ជើញផ្សាយពាណិជ្ជកម្មដែលនិយាយពីការថតនៅប្រទេសថៃ តើធ្វើដូចម្តេចទើបអាចកំណត់បានថាពិត ឬក្លែងក្លាយ?
ការបារម្ភរបស់នាងឆ្លុះបញ្ចាំងពីការភ័យខ្លាចកាន់តែខ្លាំងឡើង លើការបោកប្រាស់ដែលផ្តោតលើតួរលេខឧស្សាហកម្មកម្សាន្ត នោះក៏ជាក្តីបារម្ភមួយដែលត្រូវបានគូសបញ្ជាក់ដោយករណីថ្មីៗរបស់ Wang Xing និង Yang Zeqi ។
សូមរម្លឹកថា ករណីចាប់ជំរិតលើតារាសម្ដែងចិន២រូបគឺ Wang Xing និង Yang Zeqi គឺសុទ្ធតែទទួលការអញ្ញើញឲ្យទៅប្រទេសថៃដូចគ្នា។ អ្នកទាំង២បានទៅដល់នាំទៅព្រំដែនថៃ-មីយ៉ាន់ម៉ា ក្នុងខេត្ត Tak ហើយស្រាប់តែបាត់បងទំនាក់ទំនងជាមួយគ្រួសារ។ យ៉ាងណាមកដល់សពញវថ្ងៃ តារាចិនបានទៅដល់ស្រុកកំណើតវិញរៀងៗខ្លួនហើយដោយកាលណោះប៉ូលិសទៅជួយទាន់ពេលវេលា៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១៨ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


