ជីវិតកម្សាន្ដ
មុនលាចាកលោក តួ សាន់ឆាយ បន្សល់ទុកលុយរាប់លានដុល្លារ សុទ្ធសឹងជាកម្លាំងញើសឈាមខ្លួនឯង
តារាសម្ដែង និងជាតារាចម្រៀងតៃវ៉ាន់ Barbie Hsu ឬទស្សនិកជននិយមហៅថា សាន់ឆាយ បានទទួលមរណភាពក្នុងអាយុ ៤៨ឆ្នាំ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយបន្សល់ទុកនូវទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ ដែលបានកសាងឡើងក្នុងអាជីពដ៏យូរអង្វែងរបស់នាងកាលពីវ័យជំទង់។
យោងតាម Sao Star ដោយដកស្រង់ពី ET Today តួស្រី F4 ទទួលបានកិច្ចព្រមព្រៀងគាំទ្រជាច្រើនពេញមួយអាជីព ដែលមានទំហំទឹកប្រាក់សរុប ៤.៧៥ លានដុល្លារអាមេរិក។ នាងក៏បានវិនិយោគយ៉ាងច្រើន លើអចលនទ្រព្យ ដោយមានទ្រព្យសម្បត្តិប្រណីតចំនួនបី។ ក្នុងនោះ Barbie បានទិញវីឡាចំនួនពីរ មានតម្លៃសរុបចំនួន១៨លានដុល្លារ ហើយនៅឆ្នាំ ២០១៦ នាងបានទិញផ្ទះល្វែងទំហំ ៧៦០ ម៉ែត្រការ៉េនៅស្រុក Xinyi ទីក្រុងតៃប៉ិ ជាមួយអតីតស្វាមីរបស់នាងគឺអ្នកជំនួញជនជាតិចិន Wang Xiaofei ក្នុងតម្លៃ ១២ លានដុល្លារ។
ក្រៅពីកម្លាំងញើសឈាមដែលរកបានពីអាជីពសិល្បៈ តួ សាន់ឆាយ ក៏ទទួលបានលុយពីការលែងលះគ្នាជាមួយអតីតស្វាមី នៅឆ្នាំ ២០២១ ដោយគេប៉ាន់ប្រមាណថា តារាតៃវ៉ាន់ទទួលបាន ៦០០ លានដុល្លារតៃវ៉ាន់ (១៩ លានដុល្លារ) ពីទ្រព្យសម្បត្តិសរុបរួមគ្នា ដែលមានតម្លៃ ៩៥០ លានដុល្លារតៃវ៉ាន់ (២៩ លានដុល្លារ) ។ ជាមួយគ្នានោះដែរ អតីតស្វាមីក៏បានទុកនាង និងកូនពីរនាក់ឲ្យស្នាក់នៅផ្ទះវីឡាទំហំ ៧២០ ម៉ែត្រការ៉េ ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុថែមទៀត។
មិនយូរប៉ុន្មាន បន្ទាប់ពីការបែកគ្នា Barbie Hsu បានរៀបការជាមួយស្វាមីទី២គឺ DJ Koo ។ របាយការណ៍បានបង្ហាញថា ទ្រព្យសម្បត្តិសុទ្ធរបស់នា ងគឺខ្ពស់ជាងតន្ត្រីករកូរ៉េខាងត្បូងដល់ទៅ៨ដង ដែលបង្កើនការរំពឹងទុកអំពីកិច្ចព្រមព្រៀងមុនពេលរៀបអាពាហ៍ពិពាហ៍ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់នាងបន្ទាប់ពីនាងស្លាប់។
ថ្វីដ្បិតតែថា ជីវិតតារាសម្ដែងបានទទួលក្ដីសុខយ៉ាងច្រើនប្រមាណពីស្នេហាទី២ក្ដី ប៉ុន្តែសារព័ត៌មានទូទាំងពិភពលោកស្រាប់តែចុះផ្សាយអំពីដំណឹងនៃមរណភាពរបស់នាង ដោយសារតែជំងឺរលាកសួត បន្ទាប់ពីកើតជំងឺគ្រុនផ្តាសាយ អំឡុងពេលវិស្សមកាលគ្រួសារក្នុងប្រទេសជប៉ុន នាឱកាសបុណ្យចូលឆ្នាំថ្មី។ ការស្លាប់របស់ Barbie មិនត្រឹមក្រុមគ្រួសារផ្ទាល់ទេ ដែលសោកស្ដាយយ៉ាងខ្លាំងចំពោះមរណភាពនាង សូម្បីតែអ្នកគាំទ្រទូទាំងអាស៊ីក៏មានក្ដីតក់ស្លុតនៅដំណឹងមួយនេះយ៉ាងក្រៃលែង។
សូមជម្រាបជូនថា Barbie Hsu ឬ សាន់ឆាយ ទទួលបានភាពល្បីល្បាញតាមរយៈតួនាទីរបស់នាង នៅក្នុងរឿងភាគទូរទស្សន៍ដូចជា Meteor Garden, Mars និង Summer’s Desire ។ ជីវិតផ្ទាល់ខ្លួនរបស់នាង រួមទាំងអាពាហ៍ពិពាហ៍ បានទាក់ទាញចំណាប់អារម្មណ៍សាធារណៈ និងប្រព័ន្ធផ្សព្វផ្សាយជាបន្តបន្ទាប់។ នាងបានរៀបការជាមួយអ្នកជំនួញប្រុស Wang Xiaofei ក្នុងឆ្នាំ ២០១១។ បន្តជីវិតគូជាមួយគ្នាបាន ១០ឆ្នាំ ពោលគឺនៅឆ្នាំ២០២១ សាន់ ឆាយ និងស្វាមីបានប្រកាសលែងលះ ខណៈមូលហេតុត្រូវប្រព័ន្ធផ្សព្វផ្សាយជាច្រើនឲ្យដឹងថា ដោយសារភាគីខាងស្វាមីពុំមានភាពស្មោះត្រង់ ហើយពួកគេមានការខ្វែងគំនិតគ្នាអំពីនយោបាយរវាងចិន និងតៃវ៉ាន់។ គ្រាន់តែបីខែក្រោយលែងលះ នាងបានរៀបការជាមួយស្វាមីទី២ DJ Koo ដែលជាអតីតគូស្នេហ៍ធ្លាប់នាងស្រលាញ់គ្នាជាង ២០ ឆ្នាំមុន។ អាពាហ៍ពិពាហ៍ឆ្លងដែននេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយ និងទទួលបានពរជ័យជាច្រើនពីអ្នកគាំទ្រ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


