ជីវិតកម្សាន្ដ
តោ មិញស៊ឺ ដៃគូចាស់ បង្ហាញអារម្មណ៍រន្ធត់ចិត្ត ចំពោះការស្លាប់របស់ តួអង្គសាន់ ឆាយ
ដូចដែលយើងដឹងហើយថា Barbie Hsu តួអង្គ សាន់ ឆាយ ត្រូវបានប្អូនស្រីប្រកាសដំណឹងមរណភាពកាលពីម្សិលមិញនេះ ដោយមូលហេតុនៃការស្លាប់គឺបណ្ដាលមកពីជំងឺផ្ដាសាយ និងរលាកសួត។ ជុំវិញដំណឹងក៏ក្រៀមក្រំមួយនេះ តារាសម្ដែងប្រុស Jerry Yan ដែលជាតួអង្គ តោ មិញស៉ឺ ដៃគូសម្ដែងរបស់ Barbie ក៏បានបង្ហាញអារម្មណ៍រន្ធត់នឹងដំណឹងនេះផងដែរ។

តារាសម្ដែងជើងចាស់ Jerry Yan បានសរសេរសារទៅកាន់តារាស្រី Barbie ថា “ខ្ញុំពិតជារីករាយណាស់ដែលបានជួបអ្នក។ នៅពេលដែលអ្នករស់នៅក្នុងជីវិតដ៏មានសេរីភាពដូចជាកូនក្មេង អ្នកតែងតែនិយាយថា ត្រូវចាត់ទុករាល់ថ្ងៃឲ្យដូចជាថ្ងៃចុងក្រោយនៃជីវិត ហើយធ្វើរឿងឲ្យបានច្រើន។ ពេលនេះ យកពេលវេលារបស់អ្នក ហើយទៅតាមសម្រួលចុះ។ ចាប់ពីថ្ងៃនេះតទៅ នៅពិភពលោកផ្សេង អ្នកមានពេលវេលាស្ងប់ស្ងាត់ ដោយមិនមានអ្វីមករំខានហើយ។”

គួរបញ្ជាក់ផងដែរថា Jerry Yan គឺជាតារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាពខ្លាំងនៅក្នុងរឿង F4 ដែលដើរតួឯក តោ មិញស៉ឺ ជាមួយតួស្រី សាន់ ឆាយ ដែលសម្ដែងដោយ Barbie Hsu នេះឯង។ តាមរយៈសាររបស់ Jerry បានឲ្យដឹងថា អ្នកទាំងពីរនៅតែមានមិត្តភាពជាមួយគ្នា បើទោះបីជាមិនបានជួបមុខគ្នាទៀតក៏ដោយចុះ៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


