ជីវិតកម្សាន្ដ
Dj Koo ស្វាមី សាន ឆាយ បាត់ខ្លួន ក្រោយពីឈឺចាប់ចំពោះការស្លាប់របស់ ប្រពន្ធខ្លួន
ផ្ទុះការព្រួយបារម្ភ ពាក់ព័ន្ធនឹងការបាត់ដំណឹងរបស់ Dj Koo ដែលជាស្វាមីរបស់ Barbie Hsu ក្រោយពីតារាស្រីរូបនេះ ស្លាប់ ដោយសារជំងឺផ្ដាសាយ និងរលាកសួត កាលពីថ្ងៃទី03 ខែមករា កន្លងទៅនេះ។
ថ្មីៗនេះ Dj Koo ទើបតែបានលើកទូរស័ព្ទរបស់អ្នកកាសែតដែលខលទៅសួរដំណឹងនៃការស្លាប់របស់ប្រពន្ធលោក ដែលគេបានដឹងថា ចម្លើយនោះគឺ វាជារឿងពិត ហើយលោកពិតជាសោកសៅ និងមិនអាចទទួលយកការស្លាប់មួយនេះបានឡើយ។

យ៉ាងណាមិញ តាមរយៈមិត្តជិតស្និទ និងសាច់ញាតិរបស់ Barbie Hsu បានឲ្យដឹងថា ក្រោយពីការស្លាប់របស់ Barbie ហើយ ពួកគេមិនអាចទាក់ទង Dj Koo បាននោះទេ។ បច្ចុប្បន្ន រូបលោក កំពុងតែរស់នៅប្រទេសតៃវ៉ាន់ ដែលជាទីលំនៅរបស់ខ្លួន និងភរិយានេះឯង។

ដោយឡែក មិត្តភក្ដិគេបានទៅរកដល់ផ្ទះដោយក្ដីបារម្ភ ប៉ុន្ដែពួកគេរកមិនឃើញ Dj Koo នោះទេ ខណៈដែលខលក៏មិនលើក សារក៏មិនព្រមតប ដែលធ្វើឲ្យមានការបារម្ភកាន់តែខ្លាំង។ គេបានដឹងថា Dj Koo មានតែ Barbie ម្នាក់ប៉ុណ្ណោះ ដែលជាសមាជិកគ្រួសារ និងជាកម្លាំងចិត្ត នៅលើទឹកដីតៃវ៉ាន់។
សុខទុក្ខរបស់ Dj Koo យ៉ាងណាក្ដី គេនៅមិនទាន់ដឹងដំណឹងនៅឡើយ ដឹងត្រឹមតែថា លោកពិតជាពិបាកទទួលយកជាមួយការបាត់បង់ប្រពន្ធជាទីស្រឡាញ់ម្នាក់នេះ៕


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


