Connect with us

ជីវិតកម្សាន្ដ

ខ្ញុង ស្នើសារព័ត៌មានមួយចំនួន កុំចុះផ្សាយអ្វីដែលលើសការពិត​

បានផុស

នៅ

គេ​សង្កេត​ឃើញ​ថា តារា​កំប្លែង​អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង អំឡុង​រយៈពេល ១ ឆ្នាំ​ចុង​ក្រោ យ​នេះ នាង​ហាក់​ជួប​ប្រទះ​បញ្ហា​ស្មុគស្មាញ​ដោយ​ឥត​ស្រាកស្រាន្ត​ឡើយ ពោល​ចាប់​តាំងពី​តារា​ស្រី​រូប​នេះ ទម្លាយ​ពី​ការ​ជំពាក់​បំណុល​គេ​ជាង​កន្លះ​លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារតែ​បញ្ហា នៃ​ការ​ជំពាក់​បំណុល​នេះ ទើប​អ្នក​នាង ខ្ញុង បាន​ធ្លាក់​ខ្លួន​ស្ទើរ​ចំណុចសូន្យ ព្រោះ​ត្រូវ​បាត់បង់​ទាំង​អាជីព​កំប្លែង និង​លក់​ទ្រព្យសម្បត្តិ​អស់​ខ្ទេច​អស់​ខ្ទី​គ្មាន​សល់​ពី​ខ្លួន។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​សរសើរ​លើ​ការ​តស៊ូ​នោះ គឺ ខ្ញុង និង​ស្វាមី សព្វថ្ងៃ​បាន​និង​កំពុង​ខិតខំ​ក្នុង​ការ​លក់​ត្រីងៀត ត្រីឆ្អើរ ផ្អក ព្រមទាំង​ផលិតផល​មួយ​ចំនួន ដើម្បី​ដោះដូរ​បាន​ប្រាក់​មក​សងបំណុល​គេ​តាម​ដំណាក់កាល។

ជា​ការ​ពិត​ស្រប​ពេល​ជាមួយគ្នា នៃ​ការ​ខិតខំ​រកលុយ​ដើម្បី​ដោះ​បំណុល​គេ​នេះ​ដែរ ខ្ញុង ថ្មីៗ​នេះ ក៏បាន​សន្យា​ចំពោះ​ខ្លួនឯង ឬ​បុគ្គល​ដែល​ធ្លាប់​មើលងាយ​ថា ដរាប​ណា​ជីវិត​នាង​នៅ នាង​មិន​ឲ្យ​មនុស្ស​អាក្រក់​សើច​នាង​បាន​យូរ​ពេក​ទេ។ ដោយឡែក​រឿង​ដែល​ធ្វើ​ឲ្យ​អ្នក​នាង​ខ្ញុង​រឹតតែ​កើត​ទុក្ខ​មិន​សប្បាយចិត្ត​ទៀត​នោះ គឺ​ក្រោយ​មាន​បុគ្គល​មួយ​ក្តាប់​តូច​ចាំ​ជាន់​ពន្លិច និង​មើលងាយ​កិត្តិយស​របស់​នាង​ដដែល​ជា​ដដែល។

ទន្ទឹមគ្នា​នេះ​ដែរ តារា​កំប្លែង ខ្ញុង ក៏បាន​ចេញ​មក​ស្នើ​សុំ ដោយ​ទទូច​ដល់​សារព័ត៌មាន​មួយ​ចំនួន​ផង​ដែរ សូម​ឲ្យ​ចុះផ្សាយ​នូវ​អ្វី​ដែល​ជា​ការពិត ពោល​គឺ​កុំ​ចុះ​ផ្សាយ​អ្វី​ដែល​លើស​ពី​ការ​ពិត។ ក្នុង​នោះ​អ្នកនាង ខ្ញុង បាន​លើក​ឡើង​ថា អាណិត​ខ្ញុំ​ទៅ​ខាង​សារ​ព័ត៌មាន​មួយ​ចំនួន​អើយ កុំ​ចុះ​អី​លើសៗ​ពេក​ខ្ញុំ​អត់​ដឹង​អី​ទេ កុំ​ឲ្យ​មនុស្ស​អត់​ខួរ​មួយ​ចំនួន​ខំ​មិន​ដៀល​ជេរ​មើល​ងាយ​មនុស្ស​មិន​ដឹង​ខ្យល់។

សូម​បញ្ជាក់​ថា កាលពី​កន្លងមក​តារា​កំប្លែង​អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ដែល​បច្ចុប្បន្ន​ត្រូវ​បាន​គេ​ដឹង​ថា នាង​កំពុង​រួម​រឹត​ដោយ​ការ​ជំពាក់​បំណុល​គេ​វ័ណ្ឌក​នោះ ធ្លាប់​បាន​ប្រកាស​រក្សា​ជំហរ​របស់​ខ្លួន ដោយ​ភាព​ជឿជាក់​ថា នាង​មិន​រត់ចោល​បំណុល ឬ​គិត​ខ្លី​សម្លាប់​ខ្លួន​ទេ បើ​ទោះបី​ត្រូវ​មាន​ទោស និង​រក​បាន​ព្រឹក​ខ្វះ​ល្ងាច​ក្តី៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៦ នាទីutes មុន

​សហគមន៍កសិកម្មទំនើប ជួយកសិករឱ្យទទួលបាន​ទុនកម្ចី​ ខណៈរដ្ឋ កំពុងទម្លាក់ឥណទានថ្មី $៣៥ លាន

ព័ត៌មានជាតិ៣០ នាទីutes មុន

តំណាងរាស្រ្តមណ្ឌលភ្នំពេញ៖ច្បាប់ដកសញ្ជាតិខ្មែរមិនមែនជាការគាបសង្កត់ផ្នែកនយោបាយ ឬពលរដ្ឋនោះទេ

ព័ត៌មានជាតិ៣០ នាទីutes មុន

ផ្សារក្រមួនភូមិស្ទឹងស្វាយ​ ក្លាយជាទីប្រមូលផ្តុំបន្លែត្រីសាច់ពេញនិយមរបស់ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

​លោក ថាក់ស៊ីន​​​ ចូលរួម​ប្រជុំ​ពី​បញ្ហា​ពន្ធ​​នាំចូលអាមេរិក ពេលអវត្តមាន​កូនស្រី​

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

ខេត្ត​ថៃ​ចំនួន​៤៦ រង​ការ​ព្រមាន​ពី​ព្យុះ​ភ្លៀង និង​ហានិភ័យ​នៃ​ទឹក​ជំនន់​ភ្លាមៗ

កងការពារអាកាស
ព័ត៌មានជាតិ២០ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ២០ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

Sokha Hotels

ព័ត៌មានពេញនិយម