Connect with us

ជីវិតកម្សាន្ដ

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

បានផុស

នៅ

«អាក្លូ» ដែលគេស្គាល់ថា ជាផេកបង្កើតឡើងបែប Troll កម្សាន្ត ពីរឿង Trending នានាក្នុងសង្គមនោះ កំពុងត្រូវបានសិល្បករនិងសាធារណជនជាច្រើន សម្តែងការមិនពេញចិត្ត បន្ទាប់ពីម្ចាស់ផេកមួយនេះ មិនត្រឹមតែវាយប្រហារពាក្យសម្តីលើតារាចម្រៀងរ៉េបល្បីឈ្មោះ G-Devith ប៉ុណ្ណោះទេ ថែមទាំងបានទាញភរិយាលោក និងកូនប្រុសជាទីស្រលាញ់ ពាក់ព័ន្ធក្នុងបញ្ហានៃសង្គ្រាម Disstrack ដែលកំពុងផ្ទុះឡើងថ្មីៗនេះ ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយម្ចាស់ផេកនេះ បានបញ្ចេញវីដេអូឌឺដងផ្លែផ្លាក្រុមគ្រួសារខ្លួនជារឿយៗ និងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ភរិយា ព្រមនឹងសម្តីអសីលធម៌ចំពោះកូនប្រុស លោក​ ងួន​ ចាន់ដាវិត​ បានប្រកាសថា លោកប្តេជ្ញានឹងយកឱ្យបាន​នូវ​យុត្តិធម៌​ជូនក្រុមគ្រួសារនិងកូនប្រុសជាកែវភ្នែក​។

ក្នុងសេចក្តីជូនដំណឹង បញ្ជាក់ថា ក្នុងរយៈពេលកន្លងមកនេះ លោកបាទសង្កេតឃើញថា គេហទំព័រហ្វេសប៊ុក (FACEBOOK PAGE) ដែលមានឈ្មោះជា ភាសាខ្មែរថា «អាក្លូ» តែងតែបង្ហោះឃ្លីបវីដេអូក្នុងគោលបំណងឌឺដងផ្លែផ្កាដល់រូបលោក ព្រមនិងក្រុមគ្រួសារជារឿយៗ។

ជាក់ស្តែង ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រហ្វេសប៊ុក (FACEBOOK PAGE) ខាងលើបានបង្ហោះឃ្លីបវីដេអូមួយទៀតដោយមានចំណងជើងថា «Diss រាក់កំភែល» ដោយក្នុងវីដេអូនោះទៀតសោត បានបង្ហាញពីចេតនាដោយផ្ទាល់ ទៅកាន់ក្រុមគ្រួសារលោក ជាពិសេសគឺកូនប្រុសរបស់លោកតែម្តង ដោយខ្លឹមសារក្នុងវីដេអូនោះបានប្រើពាក្យសម្តីអសីលធម៌ថា «មិនដូចអាអ្នកខ្លះ កូនកើតមកទាន់ម៉ែឪការ»។

លោកចាត់ទុកថា ខ្លឹមសារនៃវីដេអូនេះ បានបង្កឥទ្ធិពលអាក្រក់ដល់កេរ្តិ៍ឈ្មោះ កិត្តិយសរបស់លោកជាមួយក្រុមគ្រួសារដែលជាសិល្បករ និងសិល្បការិនីយ៉ាងខ្លាំង ជាពិសេសកូនប្រុសរបស់លោកផ្ទាល់តែម្តង។ ដោយហេតុនេះ លោកបានធ្វើការពិភាក្សាជាមួយមេធាវីផ្ទាល់ខ្លួនរបស់លោកជុំវិញបញ្ហាទាំងនេះ និងបានត្រៀមនូវរាល់ចំណាត់ការបន្តចំពោះករណីខាងលើនេះ ក្នុងដែនកំណត់នៃច្បាប់រួចរាល់ហើយផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោកក៏បង្ហាញការអរគុណដល់អ្នកគាំទ្រលោក ដែលសម្តែងនូវការខ្វល់ខ្វាយ និងឈឺឆ្អាលចំពោះករណីនេះ ហើយតែងតែបន្តការគាំទ្រ ផ្ដល់តម្លៃ ផ្ដល់ការគោរពស្រឡាញ់ទៅកាន់លោក និងក្រុមគ្រួសារ។ ដោយហេតុនេះ ដើម្បីសម្តែងនូវការដឹងគុណ លោកសន្យានឹងព្យាយាមបង្កើតសមិទ្ធផលថ្មីៗ នៅក្រោមស្មារតីជាសិល្បករមួយរូប ដើម្បីផ្ដល់ការកំសាន្តអារម្មណ៍ដល់អ្នកគាំទ្រ និងមហាជនទាំងអស់តាមរយៈតន្ត្រីរបស់ខ្ញុំបាទជាបន្តទៅទៀត។

គួរជម្រាបថា G-Devith និងអ្នកនាង ទេព បូព្រឹក្ស ជាគូស្នេហ៍តារាចម្រៀងរ៉េបល្បីឈ្មោះរបស់កម្ពុជា ដែលមានសមត្ថភាពទាំងការច្រៀង និងនិពន្ធ។ ក្នុងនោះ ស្នាដៃនិពន្ធដែលទទួលការចាប់អារម្មណ៍ខ្លាំងបំផុត គឺរ៉េបបែបសហសម័យ ហើយមានបញ្ចូលនូវរឿងរ៉ាវប្រវត្តិសាស្ត្រគួចងចាំនៃជាតិ ដូចជាបទ មហានគរ ទេវរាជ វីរនារី ចតុរង្គគុនខ្មែរ ជាដើម ដែលសុទ្ធសឹងនិពន្ធផ្ទាល់ដោយលោក ងួត ចាន់ដាវិត និងទទួលបានការគាំទ្រខ្លាំង។

កាលពី២០២៤ កន្លងទៅ តារារ៉េបគូស្នេហ៍មួយគូនេះ ក៏បានធ្វើព្រឹត្តិការណ៍បែបវប្បធម៎មួយ ក្នុងឱកាសពិធីសម្ពោធជាផ្លូវការវីដេអូបទចម្រៀង «ទេវរាជ» របស់អ្នកនាង ទេព បូព្រឹក្ស ដែលត្រូវបានរៀបចំធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ ដោយមានលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយសម្តេចព្រះរាជបុត្រី ព្រះអនុជ នរោត្តមអរុណរស្មី សមាជិកព្រឹទ្ធសភា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានយាង និងអញ្ជើញជាអធិបតី ក៏ដូចជាវត្តមាន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី សិល្បករ សិល្បការិនី និងទស្សនិជនប្រហែល ៣០០០នាក់ ដោយចំណាយថវិកាផ្ទាល់ខ្លួនផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម