ជីវិតកម្សាន្ដ
ទោះដោះលែង តែ Darren Wang នៅតែបំពេញកាតព្វកិច្ចយោធា បើគេចម្ដងនេះនឹងទោសធ្ងន់ជាងមុន
កាលពីថ្ងៃទី ១៩ ខែកុម្ភៈ កាសែត China Times បានរាយការណ៍ថា បន្ទាប់ពីការសួរចម្លើយរយៈពេល ២ ម៉ោង តារាសម្តែងតៃវ៉ាន់ Darren Wang ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ដោយបង់ប្រាក់ធានាចំនួន៤ពាន់ដុល្លារជាងប៉ុណ្ណោះ។
តារាសម្តែងរូបនេះ ត្រូវកាត់ទោសពីបទក្លែងបន្លំឯកសារវេជ្ជសាស្រ្តដើម្បីចៀសវាងការបំពេញកាតព្វកិច្ចយោធា។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីការស៊ើបអង្កេត អាជ្ញាធរបានរកឃើញថា លោកបានកុហក ទើបត្រូវបានចាប់ខ្លួនជាមួយនឹងមនុស្ស ១០ នាក់ផ្សេងទៀតនៅថ្ងៃទី ១៨ ខែកុម្ភៈ។ ទោះជាដោះលែងឲ្យមានសេរីភាពក្ដី តារាសម្ដែង ត្រូវតែបំពេញកាតព្វកិច្ចយោធាចាប់ពីថ្ងៃទី ១៣ ខែមីនា។ ប្រសិនបើគាត់នៅតែបំពានដោយចេតនា អាចនឹងត្រូវកាត់ទោសពីបទឧក្រិដ្ឋ។

ដោយឡែក លទ្ធផលនៃការស៊ើបអង្កេតបានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។ ទស្សនិកជនមានការខកចិត្តដោយសារតែរយៈពេលនៃការបម្រើយោធានៅតៃវ៉ាន់ មានរយៈពេលត្រឹមតែ ៤ ខែប៉ុណ្ណោះក្នុងមួយឆ្នាំ ប៉ុន្តែ Wang Dalu បែរជាព្យាយាមចៀសវាងទៅវិញ។
ម៉្យាងវិញទៀត តាមច្បាប់ ជនណាដែលប្រព្រឹត្តិការក្លែងបន្លំ និងខកខានក្នុងការបំពេញកាតព្វកិច្ចយោធាតាមការកំណត់ នឹងត្រូវពិន័យជាប្រាក់ ដាក់ពន្ធនាគារយ៉ាងតិចបំផុត ៥ឆ្នាំ និងមានការរឹតត្បិតសិទ្ធិសង្គមជាច្រើន។ ការផាកពិន័យសម្រាប់ Darren Wang គឺតិចតួចណាស់ តារាសម្តែងបានចូលបម្រើកងទ័ពយ៉ាងឆាប់រហ័ស ហើយមិនត្រូវបានផ្តន្ទាទោសបន្ថែមទៀតទេ។
សូម្បីតែឪពុករបស់ Darren Wang បានបង្ហាញការខកចិត្តចំពោះកូនប្រុស ដោមិនដឹងថា កូនគេចពីកាតព្វកិច្ចយោធាទេ រហូតឃើញព័ត៌មានតាមទូរទស្សន៍។ ជាពិសេ អ្នកទាំងពីរកម្រទាក់ទងគ្នាណាស់ ហើយ Dalu ក៏កម្រពិភាក្សាអំពីជីវិតជាមួយគ្រួសារគាត់ដែរ។ ប៉ុន្តែមុននឹងធ្វើសកម្មភាពបែបនេះ កូនរបស់លោកក៏មានការខកចិត្ត និងតូចចិត្ត។ វាគួរតែបំពេញកាតព្វកិច្ចពលរដ្ឋដោយមិនចាំបាច់បោកបញ្ឆោតឲ្យមានរឿងអាស្រូវបែបនេះ។
ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ Darren Wang បានចំណាយប្រាក់រាប់សិបលានដុល្លារតៃវ៉ាន់ ដើម្បីក្លែងបន្លំឯកសារធ្វើរោគវិនិច្ឆ័យជំងឺបេះដូង ដើម្បីគេចពីកាតព្វកិច្ចយោធា។ យោងតាមគេហទំព័រ ET Today អ្នកជំនួញ Wang Taiqing មានទ្រព្យសម្បត្តិស្តុកស្តម្ភ មានជំនាញខាងអចលនទ្រព្យ ហើយថែមទាំងមានវត្ថុបុរាណដ៏មានតម្លៃផងដែរ។ កាលគាត់នៅក្មេង លទ្ធផលសិក្សារបស់ Darren Wang ខ្សោយ ដូច្នេះឪពុករបស់គាត់ បានបញ្ជូនគាត់ទៅអាមេរិកដើម្បីចូលរៀននៅសាលាយោធា។ នៅទីនេះ តារាប្រុសមិនអាចទ្រាំទ្រនឹងទុក្ខលំបាកបាន ទើបគាត់ប្រើសុខភាពមិនល្អជាលេសដើម្បីលាឈប់។
នៅពេលដែលគាត់ត្រលប់មកតៃវ៉ាន់វិញ Wang Dalu បានចូលប្រឡូកក្នុងវិស័យសិល្បៈ ហើយមានភាពល្បីល្បាញដោយសារការងារដូចជា My Youth, First Kiss, 18 Years Years, His Majesty the Wolf, All or Nothing៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួតៃវ៉ាន់ Darren Wang ត្រូវចាប់ខ្លួន ដោយសារតែគេចចេញពីយោធា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ