ជីវិតកម្សាន្ដ
សាលី ស្រីមាស សន្យាចូលរួមថែរក្សាការផ្សព្វផ្សាយជួយលើកស្ទួយសិល្បៈបុរាណខ្មែរឱ្យគង់វង្ស
បន្ទាប់ពីទទួលបានការឧបត្ថម្ភសង្គ្រោះជីវិតតាមរយ:ការដូរក្រលៀនថ្មីគឺនាដការីរបាំអប្សរាកញ្ញា សាលី ស្រីមាស និងក្រុមគ្រួសារបានបង្ហាញអារម្មណ៍សប្បាយរីករាយ ខណ:នាងមានភ័ព្វសំណាងដែលបានអ្នកឧកញ៉ា លាង ម៉េង ផ្តល់ក្តីអាណិតជួយសង្គ្រោះជីវិត។
ជាគ្នានេះដែរក្រៅពីការដឹងគុណដ៏ធំធេងរបស់អ្នកឧ កញ៉ា នាដការី សាលី ស្រីមាស ក៏បានសន្យាក្នុងការ ចូលរួមថែរក្សាការផ្សព្វផ្សាយជួយលើកស្ទួយសិល្បៈបុរាណខ្មែរឱ្យគង់វង្សក្រោយពេលដែលនាងបានព្យា បាលជំងឺជាសះស្បើយនាពេលខាងមុខ។ប្រាកដណា ស់ សាលី ស្រីមាស ជានាដការីរបាំព្រះរាជទ្រព្យដ៏មា នទេពកោសល្យនិងមានស្នាដៃច្រើនដែលជាធនធានដ៏សំខាន់សម្រាប់ការអភិវឌ្ឍនិងអភិរក្សសម្បត្តិវប្បធម៌ខ្មែរ។

ស្រីមាស បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថានាងខ្ញុំពិតជារំភើបត្រេកអរណាស់ ក្រោយពីបានបានដំណឹងដ៏ល្អបំផុតមួយថានាងខ្ញុំ ទទួលបានជំនួយពីអ្នកឧកញ៉ា លាង ម៉េង បានរ៉ាប់រងផ្ដល់ថវិកាជួយព្យាបាលនាងខ្ញុំដែលផ្តល់ក្តីសង្ឃឹមជា ថ្មីផ្តល់កម្លាំងចិត្តបន្ដការសម្រាកព្យាបាលនិងបំពេញក្ដីស្រមៃថែរក្សាការផ្សព្វផ្សាយជួយលើកស្ទួយសិល្បៈបុរាណខ្មែរឱ្យគង់វង្ស។
នាដការីរបាំអប្សរាកញ្ញា សាលី ស្រីមាស បានបន្ថែមថាយ៉ាងណាមិញនាង សូមអរគុណដល់លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណានដែលបានជួយជ្រោមជ្រែងក្នុ ងការស្វែងរកជំនួយដល់នាងជាចុងក្រោយសុំលើកម្រាមដៃដប់សូមអរគុណចំពោះទឹកចិត្តដ៏ធំធេង និងក្ដីមេត្តាករុណាដល់នាងដែលជាសិល្បករបុរាណ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


