ជីវិតកម្សាន្ដ
នាដការីរបាំ សាលី ស្រីមាស រំភើបស្រក់ទឹកភ្នែក ក្រោយទទួលបានការឧបត្ថម្ភដូរក្រលៀនថ្មី
ពិតជារឿងដ៏គួរឱ្យរំភើបខ្លាំងសម្រាប់នាដការីរបាំ កញ្ញាសាលី ស្រីមាស និងក្រុមគ្រួសារ ខណ:ដែលនាដការីរូបនេះទទួលបានការឧបត្ថម្ភទាំងស្រុង ក្នុងការវះកាត់ដូរក្រលៀនថ្មី ដើម្បីបន្តជីវិតរស់ជុំគ្រួសារ និងបម្រើវិស័យសិល្ប:បុរាណ។
ប្រាកដណាស់ដោយមើលឃើញពីកាលំបាក និងការអំពាវនាវសុំជំនួយសប្បុរសជនកាលថ្មីៗកន្លងទៅ ពីសំណាក់នាដការី សាលី ស្រីមាស នោះ ដោយឃើញក្តីអាណិតអាសូរស្រាប់តែអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកនិងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីបម៉ុង និងលោកជំទាវ បានសម្រេចជួយឧបត្ថម្ភថវិការទាំងស្រុងដើម្បីវះកាត់ដូរក្រលៀនថ្មីផ្តល់ក្តីសង្ឃឹមដល់កញ្ញា ស្រីមាស ។


ជាក់ស្តែងកាលពីរសៀលថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៥ អ្នកឧកញ៉ា លាង ម៉េង ដោយមានការចូលរួមពីប្រធានសមាគមសិល្បករខ្មែរ បានរៀបចំពិធីសំណេះសំណាល ជាមួយកញ្ញា សាលី ស្រីមាស នាដការីដ៏មានទេពកោសល្យមួយរូបដែលកំពុងមានបញ្ហាខូចក្រលៀនទាមទារការព្យាបាលជាបន្ទាន់។
បន្ទាប់ពីទទួលបានការឧបត្ថម្ភសង្គ្រោះជីវិត តាមរយ:ការប្តូរក្រលៀនថ្មីនេះដែរ នាដការីកញ្ញា សាលី ស្រីមាស បានសម្តែងក្ដីរំភើបរីករាយយ៉ាងខ្លាំង ចំពោះគុណដ៏ធំធេងពីសំណាក់អ្នកឧកញ៉ាដែលផ្តល់ក្តីអាណិតជួយជីវិតនាងជាថ្មី។ គួរបញ្ជាក់ថា សាលី ស្រីមាស គឺជានាដការីរបាំព្រះរាជទ្រព្យដ៏មានទេពកោសល្យម្នាក់មានស្នាដៃច្រើន និងជាធនធានដ៏សំខាន់សម្រាប់ការអភិវឌ្ឍ និងអភិរក្សសម្បត្តិវប្បធម៌ខ្មែរ។
តាមរយ:ការតាំងចិត្ត និងភាពក្លាហានរបស់នាដការីវ័យក្មេង សាលី ស្រីមាស បានដើរតួជាសិល្បៈការនីគំរូម្នាក់ដល់យុវជនបន្តវេនជំនាន់ក្រោយ ដោយសម្រេចបានសមិទ្ធផលដ៏ត្រចះត្រចង់ជាច្រើន ក្នុងការសម្ដែងសិល្បៈចម្រុះ របាំអប្សរា របាំក្ងោកការសម្ដែងរឿងបុរាណទាំងនៅកម្ពុជា និងក្រៅប្រទេស ជាមួយកាយវិការដ៏រស់រវើកនិងពោរពេញទៅដោយសក្តានុពលក្នុងការជួយផ្សព្វផ្សាយវិស័យសិល្បៈបុរាណខ្មែរ ទៅកាន់ឆាកអន្តរជាតិ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


