ជីវិតកម្សាន្ដ
សភាពរបស់ Justin បាក់ស្រុតសម្រស់ខ្លាំង ឯសុខភាពក៏កាន់តែយ៉ាប់យ៉ឺនជាងមុន
Justin Bieber បានក្លាយជាចំណុចកណ្តាលនៃភាពចម្រូងចម្រាស បន្ទាប់ពីអ្នកគាំទ្រលើកឡើងពីការព្រួយបារម្ភអំពីតារាចម្រៀងកាណាដា ដោយកត់សម្គាល់ថា នាពេលថ្មីៗនេះគាត់ហាក់ដូចជាមិនមានរូបរាងរឹងមាំដូចពីមុនទេ។ ជាពិសេសពាក្យចចាមអារ៉ាមដែលថាលោកបាក់ទឹកចិត្តអាចជាការពិត ខណៈពេលដែលការរំពឹងទុកកើនឡើងថា អាពាហ៍ពិពាហ៍របស់ Hailey អាចនឹងឆ្លងកាត់ភាពលំបាកបំផុត។
កំឡុងពេលនេះតារាប្រុសវ័យ៣០ឆ្នាំ ដូចជាកំពុងតស៊ូជាមួយនឹងស្ថានភាពផ្លូវចិត្តរបស់គាត់ មើលទៅហាក់ដូចជាស្គមជាងមុន អស់កម្លាំងជាងមុន និងបង្ហាញអាកប្បកិរិយាមិនធម្មតានៅតាមទីសាធារណៈ។ វីដេអូថ្មីៗដែលបង្កើតជុំនៅលើអ៊ីនធឺណិត បានជំរុញឲ្យមានការជជែកវែកញែកអំពីសុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តយ៉ាងគគ្រឹកគគ្រេង។
Justin ត្រូវគេប្រទះឃើញកំពុងជជែកជាមួយនារីម្នាក់ សកម្មភាពអន្ទះសារ និងស្នាមញញឹមដោយបង្ខំរបស់តារាប្រុសបានក្លាយជាប្រធានបទនៃការពិភាក្សាដ៏ក្តៅគគុកព្រមទាំងពាក្យចចាមអារ៉ាមឥតឈប់ឈរេ។ ក្តីបារម្ភកាន់តែជ្រៅនៅពេលដែលរូបថតថ្មីលេចចេញ ដែលបង្ហាញពីតារាប៉ុប មើលទៅស្ទើរតែមិនអាចស្គាល់បាន ចាស់ជាងមុន ស្លៀកពាក់ច្រើនជាន់ និងហាក់បីដូចជានៅឆ្ងាយពីប្រពន្ធគាត់។ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនថែមទាំងបានផ្តល់យោបល់ថា គាត់ប្រហែលជាបានឆ្លងចូលទៅក្នុងការប្រើប្រាស់សារធាតុញៀន ដែលជំរុញឲ្យមានការជជែកវែកញែកកាន់តែខ្លាំងឡើងអំពីស្ថានភាពបច្ចុប្បន្នរបស់តារាចម្រៀង។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកតំណាងរបស់គាត់បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសពាក្យចចាមអារ៉ាមនេះ ដោយហៅថា ឈឺចាប់មិនគួរឲ្យជឿសម្រាប់ Justin និងក្រុមគ្រួសារ។ អ្នកតំណាងរូបនេះក៏បានបិទនូវព័ត៌មានទាក់ទិននឹងអាពាហ៍ពិពាហ៍គូស្នេហ៍ ដោយបានធានាដល់អ្នកគាំទ្រថា គាត់ និង Hailey ស្ថិតក្នុងកន្លែងដ៏ល្អ ជាពិសេសបន្ទាប់ពីក្លាយជាឪពុកម្តាយនាពេលថ្មីៗនេះ។
មិនយែប៉ុណ្ណោះ អ្នកតំណាងដដែលបាននិយាយបន្ថែមទៀតថានាពេលនេះវាជាឆ្នាំមួយនៃការផ្លាស់ប្តូរខ្លាំងសម្រាប់ Justin ខណៈដែលគាត់បានបញ្ចប់មិត្តភាពជិតស្និទ្ធ និងទំនាក់ទំនងអាជីវកម្មជាច្រើន។ ជាពិសេស នៅពេលដែលខួបកំណើតទី៣១ របស់អ្នកឈ្នះពានរង្វាន់ Grammy ខិតជិតដល់ថ្ងៃទី ០១ខែមីនា គាត់ផ្តោតលើគ្រួសារ និងតន្ត្រីរបស់គាត់ មិនមែនការរំពឹងទុកអំពីសុខភាពពេកទេ។ ទោះបីជាការពិតជាក់ស្តែងក៏ដោយ ក៏គ្រប់គ្នាគួរប្តេជ្ញាចិត្តរក្សាការនិយាយរឿងៗល្អៗជាងរឿងអវិជ្ជមានប្រយោលដោយគ្រោះថ្នាក់ទៅដល់ក្រុមគ្រួសារអ្នកដទសដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឌីជេ Koo ទាមទារបណុលរាប់លានដុល្លារដែលអតីតស្វាមីសាន់ឆាយធ្លាប់ជំពាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


