Connect with us

ជីវិតកម្សាន្ដ

អតីត​មិត្ត​ស្រី ​ប្រាប់​មូល​ហេតុ​ដែល Kanye ចូលចិត្តឲ្យដៃគូស្លៀក​ពាក់​សិចស៊ីសឹងដើរស្រាត

បានផុស

នៅ

Amber Rose បាននិយាយម្តងទៀត អំពីទំនាក់ទំនងរបស់នាងជាមួយ Kanye West និងរបៀបដែលគាត់មានឥទ្ធិពលលើរបៀបដែលដៃគូស្លៀកពាក់។ ក្នុងអំឡុងពេលបទសម្ភាសន៍ថ្មីៗនេះនៅលើផតឃែស្ថ Club Shay Shay របស់ Shannon Sharpe តារាម៉ូដែលរូបនេះនិយាយថា តារារ៉េបមានគំរូនៃការស្លៀកពាក់ដៃគូនៅក្នុងសម្លៀកបំពាក់ដែលបង្កជម្លោះពីសាធារណជន។

តារាស្រី Rose បាននិយាយដោយសំដៅទៅលើ Bianca Censori ដែលជាភរិយាបច្ចុប្បន្នរបស់តារារ៉េប ដែលថ្មីៗនេះបានបង្ហាញខ្លួនក្នុងការបង្ហាញសម្លៀកបំពាក់នៅលើកម្រាលព្រំក្រហម Grammy ថា Kanye ពិតជាស្លៀកពាក់ឲ្យនាងបែបនោះ។ គាត់ក៏បានធ្វើដូចគ្នាចំពោះខ្ញុំ និង Kim Kardashian ដែរ។

នៅពេលដែល Sharpe សួរថាហេតុអ្វីបានជា West ចូលចិត្តដៃគូរបស់គាត់ស្លៀកពាក់តាមរបៀបទាក់ទាញចំណាប់អារម្មណ៍ Rose បានពន្យល់ថា អ្នករ៉េបចូលចិត្តធ្វើឲ្យបុរសផ្សេងទៀតចង់បានដៃគូរបស់គាត់។ គាត់ចង់ឲ្យបុរសផ្សេងទៀតចង់ដេកជាមួយស្ត្រីរបស់គាត់។ នោះហើយជាអ្វីដែលគាត់ចូលចូលចិត្ត និងចង់ឲ្យបុរសៗស្រេកឃ្លានចង់បាន។

នេះមិនមែនជាលើកទីមួយទេដែល Rose បានបញ្ចេញមតិលើរបៀបដែល Kanye West មានឥទ្ធិពលលើស្ទីលរបស់នាង។ កាលពីខែមីនាឆ្នាំមុន នៅលើកម្មវិធី Just B with Bethenny Frankel podcast តារាម៉ូដែលរូបនេះបានបង្ហើបថា តារារ៉េបបានលើកទឹកចិត្តនាងឲ្យស្លៀកពាក់កាន់តែសិចស៊ី បើទោះជានាងចាត់ទុកខ្លួនឯងថាជាមនុស្សអភិរក្សនិយមក៏ដោយ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ចាប់ខ្លួនអ្នកឆបោកសំបុត្រប្រគំតន្រ្តី Taylor Swift ជាង៦០ម៉ឺនដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម