ជីវិតកម្សាន្ដ
ផេកផ្លូវការ Miss Cosmo បង្ហាញរូបព្រះនាងតូចគ្រងឈុតបុរាណខ្មែរ រួមនឹងបវរកញ្ញ២រូប ទាក់ក្រសែភ្នែកមហាជន
ផេកផ្លូវកម្មវិធីប្រកួតសម្រស់ Miss Cosmo បានបង្ហាញរូបភាពក្នុងឈុតបុរាណខ្មែរ ដែលគ្រងដោយព្រះនាងតូច នរោត្តម ចេណ្ណា រួមនឹង Miss Cosmo 2024 ២រូប គឺកញ្ញា អុិន លក្ខិណា (Miss Cosmo Cambodia 2024) និង Ketut Permata Juliastrid (Miss Cosmo 2024) ជាមួយរូបរាងដ៏ស័ក្តិសមឥតទាស់ ធ្វើឱ្យមហាជនលាន់មាត់សរសើរគ្រប់ៗគ្នា។

តាមរយៈសំណេរជាភាសាអង់គ្លេស ដែលជាខ្លឹមសារខ្លីទាក់ទងនឹងព័ត៌មានត្រួសៗនៃឈុតបុរាណខ្មែរដ៏មានតម្លៃ សាធារណជាតិ និងអន្តរជាតិ ដែលនិយមតាមដានវិស័យបវរកញ្ញា បានសម្តែងការពេញចិត្តនិងកោតសរសើរយ៉ាងខ្លាំងនូវការតុបតែងកាយជាមួយនឹងឈុតដ៏ប្រណិតនេះ។
ក្នុងខ្លឹមសារនោះ បានរៀបរាប់ថា “តើអ្នកដឹងទេ? របាំអប្សរា ដែលតែងតែបង្ហាញខ្លួននៅតាមប្រាង្គប្រាសាទខ្មែរ បានក្លាយជាអត្តសញ្ញាណមួយនៃព្រលឹងវប្បធម៌ និងសិល្បៈខ្មែរ ចាប់តាំងពីសតវត្សទី៩ មកម្ល៉េះ។ តាំងពីបុរាណ របាំមួយនេះ ត្រូវបានគេរាំថ្វាយអាទិទេព ដើម្បីសុំសេចក្ដីសុខដល់ប្រជារាស្ត្រ និងប្រទេសជាតិ។ សព្វថ្ងៃនេះ គេបានចាត់ទុក របាំអប្សរា ជារបាំបុរាណខ្មែរមួយដែលផ្សារភ្ជាប់ជាមួយប្រវត្តិសាស្រ្តដ៏សម្បូរបែបរបស់កម្ពុជា”។
ប្រភពដដែលបន្តថា ឈុតអប្សរានេះ ត្រូវបានគ្រងយ៉ាងស្រស់ស្អាតដោយ ព្រះនាងនរោត្តម ចេណ្ណា ឯកអគ្គរដ្ឋទូតកិត្តិយសនៃ Miss Cosmo Cambodia 2025 រួមជាមួយនឹង Miss Cosmo 2024 និង Miss Cosmo Cambodia 2024 ខណៈឈុតទាំងនេះជាការរៀបចំឡើងដោយ ភួងមាល័យ បាយសីខ្មែរ ។
បើតាម ភួងមាល័យ បាយសីខ្មែរ ចំពោះមកុដដែលព្រះនាងតូច នរោត្តម ចេណ្ណា គ្រង គឺជា «កុដអប្សរប្រាង្គកំពូលបាកាន នៃប្រាសាទអង្គរវត្ត» សាងពីស្ពាន់ស្រោបមាសខ្មែរវិចិត្រកម្មអលង្ការ ប្រកបដោយខេមរៈសោភ័ណ តាមលំអាននៃដូនតាខ្មែរ និងជាការរចនាដោយ ហាងមកុដ និងអលង្ការ ភួងមាល័យ បាយសីខ្មែរ ៕







-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


