ជីវិតកម្សាន្ដ
តារាចម្រៀងហុងកុង Steven Cheung ធ្លាក់ខ្លួន លំបាកពេក រហូតលើកដៃសុំជំនួយ
តារាចម្រៀងហុងកុង លោក Steven Cheung បានស្វែងរកជំនួយជាសាធារណៈជាពិសេសនៅលើបណ្ដាញសង្គម ដោយសុខចិត្តទទួលយកការងារផ្សេងៗ ពោលគឺការងារអ្វីក៏ដោយ ដើម្បីរកប្រាក់ចំណូល ខណៈដែលគាត់កំពុងតែប្រឈមមុខនឹងការតស៊ូផ្នែកហិរញ្ញវត្ថុជំពាក់បំណុលគេជាច្រើន។

តារាចម្រៀងហុងកុង វ័យ៤០ឆ្នាំ រូបនេះ បានបង្ហោះនៅលើបណ្តាញសង្គម Instagram Story របស់គាត់ថា៖«ខ្ញុំត្រូវការការផ្តល់ឱកាសការងារជាបន្ទាន់ ដោយត្រូវការប្រាក់ហុងកុង ៦៨០០ ដុល្លាហុងកុង (៨៦៧ ដុល្លារ) នៅថ្ងៃនេះ សូមជួយខ្ញុំផង» ។
ទន្ទឹមនោះដែ សូម្បីតែភរិយារបស់លោក គឺអ្នកនាង Au Yin Man ក៏បានចែករំលែកការបង្ហោះសារនេះ ដោយបង្ហាញពីស្ថានភាពដ៏លំបាករបស់ពួកគេដែរ។
ប្ដីប្រពន្ធមួយគូនេះ មានកូនប្រុសបួននាក់ អាយុចន្លោះពី១ឆ្នាំដល់៥ឆ្នាំ បានជួបការលំបាកក្នុងការរកដំណោះស្រាយបញ្ហាជីវភាព។ កាលពីដើមខែនេះ ភរិយារបស់តារាចម្រៀងបានបង្ហាញថា ការជួលផ្ទះប្រចាំខែរបស់ពួកគេមានចំនួន ១៥ពាន់ដុល្លារហុងកុង ហើយបច្ចុប្បន្នពួកគេមានរយៈពេលមួយខែកន្លះលើការទូទាត់។ អ្នកស្រីបានបន្ថែមថា គ្រួសារប្រឈមនឹងការគំរាមបណ្តេញចេញ ប្រសិនបើការជួលហួសកាលកំណត់មិនត្រូវបានគេទូទាត់នៅចុងខែនេះនោះទេ។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះតារាប្រុសបានចាប់យកការងារចម្លែកផ្សេងៗដើម្បីទទួលបានប្រាក់កម្រៃផ្គត់ផ្គង់គ្រួសាររបស់គាត់។ ការងារទាំងនេះរួមមានការងារផ្នែកជាងភ្លើង ការសាងសង់ ការចែកចាយខិត្តប័ណ្ណ និងស្រោមអនាម័យ និងការធ្វើការដឹកជញ្ជូនអាហារជាដើម។
តារាចម្រៀងរូបនេះបានល្បីឈ្មោះដំបូងក្នុងឆ្នាំ ២០០៣ ក្នុងនាមជាសមាជិកក្រុមចម្រៀង Boy’z ដែលក្រោយមកប្តូរឈ្មោះជា Sun Boy’z ហើយទទួលបានការទទួលស្គាល់ជាមួយនឹងពានរង្វាន់តន្ត្រីជាច្រើនក្នុងទីក្រុងហុងកុង។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីក្រុមនេះត្រូវបានរំសាយនៅឆ្នាំ ២០០៨ ការផ្លាស់ប្តូររបស់លោក ទៅជាការសម្ដែង បានជួបជាមួយនឹងភាពជោគជ័យមានកម្រិត និងឱកាសតិចតួចប៉ុណ្ណោះ។
តារាចម្រៀងរូបនេះបានរៀបការជាមួយនាង Au Yin Man ដែលមានអាយុ ៣៤ឆ្នាំក្នុងឆ្នាំ ២០១៩ ហើយគ្រួសាររបស់ពួកគេកាន់តែជួបនូវភាពតានតឹង ដោយកេរ្តិ៍ឈ្មោះរបស់លោកបានរងការខូចខាត បន្ទាប់ពីរឿងអាស្រូវបោកប្រាស់ក្នុងឆ្នាំ ២០១៩ ពាក់ព័ន្ធនឹងស្ត្រី ៤នាក់ រួមទាំងតារាសម្តែងហុងកុងនាង April Leung ផងដែរ។ ចាប់តាំងពីមានរឿងអាស្រូវមក លោកបានតស៊ូស្វែងរកឱកាសការងារជាបន្តបន្ទាប់ ដោយធ្វើឲ្យមានការលំបាកផ្នែកហិរញ្ញវត្ថុចាប់តាំងពីពេលនោះមក៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាកូរ៉េ Lee Dong-wook ជំរុញអ្នកគាំទ្រ ទៅបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៤ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


