ជីវិតកម្សាន្ដ
មហាជនទទូចឱ្យអ្នកមានឥទ្ធិពលលើ Media រួមគ្នាបញ្ចេញសារទៅកាន់ពិភពលោក ពីទង្វើកខ្វក់សៀម
ស្របពេលដែលគ្រប់ផ្នែកនៃប្រព័ន្ធផ្សព្វផ្សាយរបស់សៀម កំពុងលាបពណ៌ចោទកម្ពុជាតាមតែចិត្ត តាមរយៈការបំភ្លៃព័ត៌មានទៅកាន់អន្តរជាតិ មហាជនក៏ដូចជាអ្នកផលិតមាតិកាមួយចំនួន ទទូចដល់អ្នកមានឥទ្ធិពលផ្សេងទៀតលើបណ្តាញទំនាក់ទំនងសង្គម រួមគ្នាបើកបង្ហាញការពិតទៅកាន់ពិភពលោក។

សូមជម្រាបថា ចាប់តាំងពីមុនសរមភូមិក្តៅនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានអ្នកសិល្បៈ និងអ្នកផលិតមាតិកាមួយចំនួន ដូចជា តារារ៉េបជួរមុខកម្ពុជា G-Devith, PeyPey Dy, Doctor Sem Ratana, នាយ ពាក់មី, អ្នកនាង ខាត់ សុឃីម ជាដើម ហាក់ផុសផុលខ្លាំងក្នុងការគាំទ្រវីរកងទ័ពជួរមុខ។ ពិសេសតាមរយៈការប្រតិកម្មតបនឹងការលាបពណ៌ពីក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមថៃ ដែលប្រឹងចោទនិងលាបពណ៌កម្ពុជាគ្រប់រូបភាព។
ក្រៅពីនេះ ក៏មានការចូលរួមបកស្រាយព្រឹត្តិការណ៍ពិតជាក់ស្តែងនៃជម្លោះជាភាសាអង់គ្លេសពីអ្នកមានឥទ្ធិពលលើ socail media មួយចំនួនផ្សេងទៀត ក៏ដូចជាការចូលរួមចែករំលែកស្ថានការណ៍ពិតនៃសមរភូមិ ពីសិល្បករសិល្បការិនីល្បីមួយចំនួនផងដែរ។
ដ្បិតតែមានការចេញមុខជួយចែករំលែកដំណឹងពីអ្នកមានឥទ្ធិពលលើបណ្តាញសង្គមច្រើនហើយក្តី ប៉ុន្តែមហាជននៅតែទទូចសុំអ្នកសិល្បៈដ៏មានប្រជាប្រិយផ្សេងទៀត ពិសេសអ្នកល្បីឈ្នោះដល់ឆាកអន្តរជាតិ ចូលរួមក្នុងសមរភូមិផ្សព្វផ្សាយឱ្យបានផុសផុលជាមួយពលរដ្ឋកម្ពុជា ដើម្បីរកយុត្តិធម៌ជូនជាតិ។
គួររំលឹកដែរថា ក្នុងចង្កោមអ្នកសិល្បៈ តារារ៉េបកម្ពុជា G-Devith ត្រូវបានសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ទទួលស្គាល់ថា ជាអ្នកសិល្បៈខ្មែរមួយរូបដែលសកម្មភាពបំផុតក្នុងការឈឺឆ្អាលជាតិមាតុភូមិ ខណៈលោកតែងតែផុសផុលក្នុងការប្រតិកម្មតបព័ត៌មានក្លែងក្លាយរបស់បច្ចាមិត្ត ក៏ដូចជាស្វែងរកព័ត៌មានច្បាស់ការពីប្រភពបរទេស ជូនជាដំណឹងផងដែរ។ ទង្វើនេះ ធ្វើឱ្យអ្នកផលិតមាតិកាមួយចំនួន កោតសរសើរនិងមានការលើកឡើងដូច្នេះថា “តារារ៉េបរូបនេះ សកម្មផ្សព្វផ្សាយនិងប្រតិកម្មចំពោះការឈ្លានពានរបស់សៀម មិនខ្លាចសត្រូវ report បាត់អ្នក follower ជាង ៣លានផង ដូច្នេះគួរតែមានការចូលរួមដែរ ពីសំណាក់អ្នកសិល្បៈ ក៏ដូចជាអ្នកផលិតមាតិកាល្បីៗ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


