ជីវិតកម្សាន្ដ
អនុប្រធានសមាគមសិល្បករខ្មែរ សរសើរឆន្ទ: កុយ អេនណា និងចាត់ទុកជាគំរូសម្រាប់អ្នកសិល្បៈ
ទស្សនិកជនបានដឹងហើយថាកញ្ញា កុយ អេនណា បាននិងកំពុងធ្វើដំណើរដោយថ្មេីជេីងពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ខណ:មកដល់ពេលនេះជាថ្ងៃទី១៣ នៃដំណើរថ្មេីជេីងរបស់នាងប្រកបដោយសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្មេងចាស់ប្រុសស្រី។

ក្នុងដំណើរដោយថ្មេីរជេីងពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាបរបស់ កុយ អេនណា នាពេលនេះគឺគោល បំណង ដេីម្បីរៃអង្គាសថវិកាជួយកុមារ និងជនពិការក្នុងមណ្ឌលខ្វះខាតនៅកម្ពជា។ ម្យ៉ាងទៀត ក៏ភ្ជាប់នឹងការផ្សព្វផ្សាយនូវតំបន់ទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ពីខេត្តមួយទៅកាន់ខេត្តមួយ។
ស្របពេលឃើញសកម្មភាពនិងឆន្ទ:របស់កញ្ញា កុយ អេនណា ខាងលើនេះ រៀមច្បងសិល្ប: និងជាអនុប្រធានសមាគមសិល្បករខ្មែរលោកស្រី នៅ សូនីតា បានចេញមកកោតសរសើរឆន្ទ: កុយ អេនណា ថាក្លាយជាគំរូដ៏ល្អសម្រាប់សិល្បករនិងមហាជនព្រោះនាងបានធ្វើដើម្បីប្រយោជន៍សង្គម។
អនុប្រធានសមាគមសិល្បករខ្មែររូបនេះថា “នាងជាក្មេងស្រីសុភាពមានសីលធម៌តាំងពីខ្លួនជួបនាងដំបូងមកម្ល៉េះ ពេលនេះនាងក្លាយជាគំរូមួយដ៏ល្អសម្រាប់បងប្អូនសិល្បករ និងមហាជនជាច្រើន រួមទាំងអ្នកនាងផងដែរ ដែលបង្ហាញពីឆន្ទ:ភាពអត់ធ្មត់ការតស៊ូ ដើម្បីគោលដៅដែលនាងចង់បានដើម្បីប្រយោជន៍សង្គមជារួម”។
បន្ថែមពីនេះ អនុប្រធានសមាគមសិល្បករខ្មែរ បញ្ជាក់ថា “ខ្ញុំពិតជាមានមោទកភាពចំពោះនាងណាស់ Koy Anna បងមិនបានជួបផ្ទាល់ជាមួយប្អូនតែក៏មានកូន និង ប្តីលើកទឹកចិត្តប្អូនស្រីផ្ទាល់ដែរ”។
សូមជម្រាបថា គិតមកដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ គឺជាដំណើរថ្មើរជើងមានរយ:ពេល១៣ថ្ងៃហើយដែលកុយ អេនណា បានចាកចេញពីភ្នំពេញឆ្ពោះទៅកាន់ខេត្តសៀមរាប ដោយថ្ងៃនេះនាងបានចាកចេញពីទឹកដីខេត្តកំពង់ធំ បន្តដំណើទៅគោលដៅខេត្តសៀមរាប៕ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


