ជីវិតកម្សាន្ដ
កុយ អេនណា បន្តបេសកម្មក្នុងយុទ្ធនាការប្រគុំតន្ត្រីរៃអង្គាសទ្រទ្រង់ដល់ វីរកងទ័ព និងជនភៀសសឹក
ទើបតែបញ្ចប់បេសកម្មដំណើរថ្មើរជើងពីភ្នំពេញទៅកាន់ខេត្តសៀមរាបចម្ងាយប្រមាណជាង ៣០០ គីឡូម៉ែត្រដោយជោគជ័យបវរកញ្ញាកម្ពុជា កុយ អេនណា ពេលនេះបានចាក់ចេញពីកម្ពុជាទៅទឹកដីប្រទេសកូរ៉េ រួមជាមួយសិល្បករសិល្បការិនីល្បីៗជាច្រើនរូបទៀត។

ដំណើរចាកចេញពីប្រទេសកំណើតទៅកាន់ប្រទេសកូរ៉េពីសំណាក់កញ្ញា កុយ អេនណា នាពេលនេះគឺក្នុងគោលបំណងធំតាមរយ:ការប្រគុំតន្ត្រីទ្រទ្រង់ដល់វីរកងទ័ព ដើម្បីរៃអង្គាសថវិកាសប្បុរសជនជួយដល់ក ងទ័ពជួរមុខនិងបងប្អូនជនភៀសសឹកនៅតាមបន្ទាត់ព្រំដែនដែលចោរសៀមកំពុងឈ្លានពាន។
ក្នុងដំណើរចេញទៅនេះដែរកញ្ញា កុយ អេនណា បានប្តេជ្ញាឆន្ទ:ថា”ខ្ញុំសុំពេលប្រើសម្លេងដើម្បីជាតិដើម្បីស ន្តិភាពដើម្បីវីរៈកងទ័ពនិងជនភៀសសឹកនៅកម្ពុជាជាថ្មីម្តងទៀត ជួបជាមួយនាងខ្ញុំក្នុងការប្រគុំតន្រ្តីសប្បុរសធម៌នៅឯកូរ៉េខាងត្បូងនាថ្ងៃទី០៥ ខែតុលានេះ”។
ដោយឡែកតាមការបញ្ជាក់ឲ្យដឹងពីតារាសម្តែង លោក ឆឹម សក្កដា ដែលរួមដំណើរបានបញ្ជាក់ថាសម្រាប់ការចេញទៅប្រទេសកូរ៉េដោយមានសិល្បករខ្មែរច្រើ នដួងនេះគឺធ្វើឡើងរយ:ពេល៥ថ្ងៃគោលដៅនៃការប្រ គុំតន្ត្រីនេះដើម្បីគៀរគរ ថវិកាជួយដល់វីរ:កងទ័ពបង ប្អូនភៀសសឹក និងនគ្រួសារកងទ័ពដែលពលីក្នុងបុព្វ ហេតុកាពារជាតិមាតុភូមិអំឡុងពេលនៃការឈ្លានពា នរបស់ពួកចោរសៀម។
លោក ឆឹម សក្កដាបានឲ្យដឹងថា”ពួកយើងនឹងទៅធ្វើ មូលនិធិនៅប្រទេសកូរ៉េចាប់ពីថ្ងៃទី០៥ខែ១០ឆ្នាំ២០២ ៥នេះដើម្បីទ្រទង់ដល់វីរ:កងទ័ពយើងតែក៏នៅតែទទួ លមូលនិធិបងប្អូនក្នុងប្រទេសយើងដូចគ្នាសូមបន្ដរួប រួមគ្នាតក់ៗកុំដាច់ព្រោះពួកគាត់នៅឈរជើងហាលក្ដៅហាលភ្លៀងគ្រប់ពេលដើម្បីទឹកដីនិងប្រជាជនយើង” ៕ ចាន់រ៉ា
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


