Connect with us

ព័ត៌មានអន្ដរជាតិ

តើថៃ កំពុងរំលោភច្បាប់អន្តរជាតិអ្វីខ្លះ ជុំវិញការរំខានពលរដ្ឋខ្មែរនៅព្រំដែន?

បានផុស

នៅ

មិនមែនត្រឹមការចាក់សំឡេងខ្មោចទេ ប្រទេសថៃក្រោមការរៀបចំផែនការដោយបុគ្គលចូលចិត្តប្រព្រឹត្តទង្វើថោកទាប ថែមទាំងបានបង្ហោះដ្រូនដែលតុបតែងជារូបអាប មកបន្លាចដល់ពលរដ្ឋខ្មែរនៅឃុំអូរបីជាន់ផងដែរ កាលពីរាត្រីថ្ងៃចន្ទទី១៣ខែតុលាឆ្នាំ២០២៥។

(រូបថត៖ Facebook)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដ្បិតតែមានការស្តីបន្ទោសនិងរិះគន់មិនសំចៃមាត់ពីសំណាក់ថៃគ្នាឯងនោះក៏ដោយ ប៉ុន្តែបុគ្គលម្នាក់នេះនៅតែធ្វើទង្វើស្មោកគ្រោក សម្អុយកេរ្តិ៍ឈ្មោះប្រទេសថៃនៅលើឆាកអន្តរជាតិ។

មិនត្រឹមប៉ុណ្ណឹង ទង្វើបែបនេះគឺច្បាស់ណាស់ ជាការរំលោភលលើអនុសញ្ញាប្រឆាំងទារុណកម្ម (CAT) ដែល ថៃក៏ជាប្រទេសហត្ថលេខីផងដែរ។

(រូបថត៖ Facebook)

ដូចនេះតើថៃកំពុងរំលោភច្បាប់អន្តរជាតិអ្វីខ្លះ?

តាមច្បាប់អន្តរជាតិ ករណីដែលប្រទេសមួយចាក់សំឡេងរំខានដោយចេតនាឬធ្វើសកម្មភាពរំខានដល់កាន់ពលរដ្ឋនៅតំបន់ព្រំដែន គឺជាបញ្ហាដ៏ធ្ងន់ធ្ងរក្រោមច្បាប់អន្តរជាតិ។ វាមិនមែនគ្រាន់តែជាបញ្ហាបំពុលដោយសំឡេងធម្មតានោះទេ ប៉ុន្តែវាជាសកម្មភាពដែលត្រូវបានគេមើលឃើញថាជា យុទ្ធសាស្ត្រសង្គ្រាមផ្លូវចិត្តដែលអាចឈានដល់កម្រិត រំលោភសិទ្ធិមនុស្ស និង ឧក្រិដ្ឋកម្មអន្តរជាតិ ថែមទៀតផង។

១. ការចោទប្រកាន់ពីបទទារុណកម្មឬការប្រព្រឹត្តអមនុស្សធម៌

នេះជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរបំផុត! ការបំពានអនុសញ្ញាប្រឆាំងទារុណកម្ម (CAT)៖ សំឡេងរំខានខ្លាំងៗឬសំឡេងដដែលៗជាបន្តបន្ទាប់ ដែលចាក់ដោយចេតនា និងរយៈពេលយូរដើម្បីបង្កឲ្យមានការឈឺចាប់ផ្លូវកាយឬផ្លូវចិត្ត ដូចជាការរំខានដំណេក បង្កឲ្យមានការថប់បារម្ភ និងធ្វើឲ្យខូចសុខភាពផ្លូវចិត្តជនស៊ីវិល ជាពិសេសកុមារ មនុស្សចាស់និងជនពិការ អាចត្រូវបានចាត់ទុកជា ទារុណកម្មផ្លូវចិត្តឬការប្រព្រឹត្តអមនុស្សធម៌ឬបន្ទាបបន្ថោកក្រោមអនុសញ្ញា CAT។

ប្រសិនបើគណៈកម្មាធិការ CAT រកឃើញថាមានការរំលោភបំពានមែន រដ្ឋនោះនឹងត្រូវរងការថ្កោលទោសជាសាធារណៈពីអង្គការសហប្រជាជាតិ, មានកាតព្វកិច្ចបញ្ឈប់សកម្មភាពនោះជាបន្ទាន់, ផ្តល់សំណងនិងស្តារនីតិសម្បទាដល់ជនរងគ្រោះ និងកាត់ទោសទៅលើបុគ្គលិករបស់រដ្ឋដែលទទួលខុសត្រូវលើសកម្មភាពទាំងនោះ។

២. ការបំពានច្បាប់សិទ្ធិមនុស្សអន្តរជាតិទូទៅ

ទោះបីជាមិនឈានដល់កម្រិតទារុណកម្មក៏ដោយ ប៉ុន្តែសកម្មភាពនេះបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមូលដ្ឋានរបស់មនុស្ស។ សំឡេងរំខានដែលប៉ះពាល់ដល់ការគេង ការរស់នៅក្នុងផ្ទះ និងសុខភាពផ្លូវចិត្តរបស់ពលរដ្ឋ គឺជាការរំលោភលើសិទ្ធិក្នុងការរស់នៅដោយសុខសាន្ត និងមានគ្រួសារ ដែលត្រូវបានការពារដោយសន្ធិសញ្ញាអន្តរជាតិធំៗដូចជា កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ (ICCPR)។

មិនត្រឹមប៉ុណ្ណឹង សកម្មភាពដែលបង្កឲ្យមានភាពតានតឹងផ្លូវចិត្តនិងជំងឺផ្សេងៗ គឺជាការបំពានលើសិទ្ធិទទួលបាននូវ ស្តង់ដារសុខភាពខ្ពស់បំផុត តាមដែលអាចធ្វើទៅបាន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃប៉ះសម្តីគ្នាឯង យ៉ាងក្តៅគគុក រឿងចាក់សំឡេងខ្មោចលើទឹកដី កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម