ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីបារាំង Macron បដិសេធមិនចុះចេញពីតំណែងដាច់ខាត
តាមការចុះផ្សាយពីសារព័ត៌មាន Reuters នាថ្ងៃអង្គារ៍ទី១៤ ខែតុលា ឆ្នាំ២០២៥ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបដិសេធមិនចុះចេញពីតំណែងដាច់ខាត ខណៈដែលរដ្ឋាភិបាលថ្មីរបស់លោកប្រឈមមុខនឹងការមិនទុកចិត្តចំនួនពីរ ដែលអាចមានសក្តានុពលនាំទៅដល់ការដួលរលំនៃរដ្ឋាភិបាល ដែលទើបតែងតាំងថ្មីនៅចុងសប្តាហ៍នេះ។

ប្រទេសបារាំងបាននិងកំពុងប្រឈមមុខនឹងវិបត្តិនយោបាយដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលជាច្រើនទស្សវត្ស ដោយសាររដ្ឋាភិបាលភាគតិចជាច្រើន ព្យាយាមជំរុញតាមរយៈការកាត់បន្ថយថវិកាតាមរយៈសភា ដែលបែងចែកជាជំរុំមនោគមវិជ្ជាបីផ្សេងគ្នា។
ជាងនេះទៅទៀត លោក Macron ក៏បានផ្លាស់ប្តូរនាយករដ្ឋមន្ត្រីចំនួនប្រាំនាក់ក្នុងរយៈពេលតិចជាងពីរឆ្នាំ ហើយគូប្រជែងជាច្រើនរបស់លោកបានអះអាងថា មធ្យោបាយតែមួយគត់ដើម្បីបញ្ចប់វិបត្តិគឺការហៅការបោះឆ្នោតនីតិបញ្ញត្តិថ្មី ឬលាលែងពីតំណែង ដែលជាជម្រើសលោកបានបដិសេធមិនបន្ត។
បន្ទាប់ពីបានមកដល់ប្រទេសអេហ្ស៊ីបដើម្បីចូលរួមសន្និសីទស្តីពីការបញ្ចប់សង្រ្គាមនៅហ្គាហ្សា លោក Macron បានប្រកាន់ជំហរតឹងតែង។ គាត់បានស្តីបន្ទោសគូប្រជែង ចំពោះអស្ថិរភាពរបស់ប្រទេសបារាំង និងឲ្យបក្សប្រឆាំងទទួលខុសត្រូវទាំងស្រុងចំពោះភាពវឹកវរមួយនេះ។
ទន្ទឹមគ្នានោះដែរ ប្រធានាធិបតីបារាំងវ័យ៤៧ឆ្នាំរូបនេះថែមទាំងប្រកាសជំហរថា ខ្លួនមិនមានគម្រោងលាលែងពីតំណែងមុនអាណត្តិ ដែលនឹងបញ្ចប់នៅឆ្នាំ ២០២៧ឡើយ។ លោកបានឆ្លៀតនិយាយដោយមិនភ្លេចសង្កត់ធ្ងន់ថា «ខ្ញុំហ៊ានធានាស្ថិរភាព ហើយខ្ញុំនឹងបន្តធ្វើដូច្នេះ! ប្រជាជនមិនគួរភ្លេចថា កាតព្វកិច្ចរបស់ប្រធានាធិបតីគឺ បម្រើពលរដ្ធ»៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានព័ត៌មានខាងក្រោមនេះ៖
កូរ៉េខាងត្បូង គ្រោងសាងសង់លេណដ្ឋាន មានសមត្ថភាពទប់ទល់ការវាយប្រហារនុយក្លេអ៊ែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


