Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ាគីស្ថានរាយការណ៍ពីការប៉ះទង្គិចថ្មីជាមួយកងកម្លាំងអាហ្វហ្គានីស្ថាននៅតាមព្រំដែន

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៥ខែ តុលា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងជាថ្មីកាលពីថ្ងៃអង្គាររវាងកងកម្លាំងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាននៅតាមព្រំដែនភាគពាយ័ព្យរបស់ប្រទេសទាំងពីរ ខណៈអ្នកស្លាប់និងរបួសមិនទាន់ត្រូវបានដឹងនៅឡើយ។

ព្រំដែលប៉ាគីស្ថាន និង អាហ្វហ្គានីស្ថាន។ (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសប៉ាគីស្ថានបានចោទប្រកាន់កងទ័ពអាហ្វហ្គានីស្ថានថាបានបើក ការបាញ់ប្រហារ លើប៉ុស្តិ៍យោធាប៉ាគីស្ថាននៅក្នុងស្រុក Kurram ដោយជំរុញឱ្យមានការឆ្លើយតបយ៉ាងខ្លាំងក្លា។

យោងតាមមន្ត្រីប៉ាគីស្ថាន កងកម្លាំងរបស់ពួកគេបានវាយបកមកវិញ បំផ្លាញប៉ុស្តិ៍យោធាអាហ្វហ្គានីស្ថាន បំផ្លាញរថក្រោះ និងតម្រង់គោលដៅលើជំរុំហ្វឹកហាត់របស់តាលីបង់។ អាជ្ញាធរ​អាហ្វហ្គានីស្ថាន​ក្នុង​ខេត្ត Khost បាន​បញ្ជាក់​ពី​ការ​ប៉ះ​ទង្គិច​គ្នា ប៉ុន្តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទេ។ យ៉ាងណាវាយប្រហារនេះជនស៊ីវិលទំនងជាស្លាប់ច្រើន។

ទាហានប៉ាគីស្ថាន(រូបភាព៖ Reuters)

គួររម្លឹកថាការ​ប៉ះ​ទង្គិច​គ្នា​រវាង​ប៉ាគីស្ថាន និង​អាហ្វហ្គានីស្ថាន​បានផ្ទុះឡើងកាល​ពី​ចុង​សប្តាហ៍​មុន​បណ្តាល​ឲ្យ​មនុស្ស​រាប់​សិប​នាក់​ស្លាប់នៅ​ភាគី​ទាំង​សងខាង។ ទោះយ៉ាងណាប៉ាគីស្ថាន និង​អាហ្វហ្គានីស្ថាន​បាន​ផ្តល់​ព័ត៌មានមិន​ស្រប​គ្នា​ដោយ រដ្ឋាភិបាល​តាលីបង់​ក្នុង​ទីក្រុង​កាប៊ុល​បាន​អះអាង​ថាខ្លួន​បាន​សម្លាប់​ទាហាន​ប៉ាគី​ស្ថាន៥៨នាក់ជា​ការ​សង​សឹក​ចំពោះ​ការ​រំលោភដែនអាកាសរបស់អាហ្វហ្គានីស្ថាន ខណៈប៉ាគីស្ថានថាទាហានខ្លួនតែ២៣នាក់ប៉ុណ្ណោះត្រូវបានសម្លាប់។

ច្រកព្រំដែនទាំងអស់រវាងប្រទេសទាំងពីរនៅតែបិទ ទោះបីជាមានការអំពាវនាវបទឈប់បាញ់ពីអារ៉ាប៊ីសាអូឌីត និងកាតាក៏ដោយ។ រដ្ឋាភិបាល​តាលីបង់​បាន​ចោទ​ប៉ាគីស្ថាន​ថា​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន ខណៈ​ក្រុង​អ៊ីស្លាម៉ាបាដ​បដិសេធ។ ប៉ាគីស្ថាននិយាយថា ប្រតិបត្តិការរបស់ខ្លួនកំណត់គោលដៅក្រុមសកម្មប្រយុទ្ធ TTP ដែលលាក់ខ្លួនក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលក្រុងកាប៊ុលទទូចថា ខ្លួនមិនអនុញ្ញាតឱ្យទឹកដីរបស់ខ្លួនត្រូវបានប្រើសម្រាប់ការវាយប្រហារឡើយ។

គួរបញ្ជាក់ថាអំពើហិង្សាជាថ្មីបានបង្កើនការមិនទុកចិត្តគ្នារវាងប្រទេសជិតខាងទាំងពីរ ហើយបានបង្កើនការព្រួយបារម្ភអំពីស្ថិរភាពក្នុងតំបន់៕

ការវាយប្រហាររបស់ប៉ាគីស្ថានលើអាហ្វហ្គានីស្ថាន។ (រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម