ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីសង្គ្រាមអាមេរិក រងការរិះគន់ព្រោះពាក់ក្រវាត់.ក ពណ៌ដូចទង់ជាតិរុស្ស៊ី
រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក Pete Hegseth កំពុងរងការរិះគន់ ដោយសារតែពាក់ក្រវាត់.ក មានពណ៌ ស ខៀវ និង ក្រហម ដូចទៅនឹងទង់ជាតិរុស្ស៊ី អំឡុងពេលទទួលទានអាហារថ្ងៃត្រង់ការងារ ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅឯសេតវិមាន កាលពីថ្ងៃទី ១៧ ខែតុលា។

ទាហានជើងចាស់អាមេរិក Jake Broe ដែលជាម្ចាស់គណនី YouTube មានអ្នកតាមដានជាង ៦៥០ ០០០ នាក់ បានសរសេរនៅលើបណ្ដាញសង្គមថា៖ «លោក Pete Hegseth បានបង្ហាញខ្លួនក្នុងជំនួបជាមួយប្រធានាធិបតី ហ្សេលេនស្គី នៅឯសេតវិមានថ្ងៃនេះ ដោយពាក់ក្រវាត់ក ដែលមានពណ៌ទាំងបីនៃទង់ជាតិរុស្ស៊ី។ អ្នកទាំងនេះពិតជាស្រលាញ់ លោកពូទីននិងរុស្ស៊ី ខ្លាំងណាស់ហើយមើលទៅ។
ទន្ទឹមនោះ សកម្មជនគាំទ្រអ៊ុយក្រែន ឈ្មោះ Joni Askola ក៏ចោទជាសំណួរដែរថា៖ «តើលោក Pete Hegseth កំពុងព្យាយាមផ្ញើសារអ្វីទៅ? ឬមួយគាត់គ្រាន់តែជាមនុស្សល្ងង់?»។

ចំណែក អ្នកប្រើប្រាស់ម្នាក់ទៀតបានលើកឡើងថា កម្រមានក្រវាត់.កពណ៌បែបនេះណាស់។ លោក Hegseth អាចកាត់ក្រវាត់កនេះ តាមការច្នៃម៉ូដដោយខ្លួនឯង។ រីឯអ្នកខ្លះទៀតនិយាយថា លោក Hegseth មិនមែនជាអ្នកគាំទ្ររុស្ស៊ីទេ ប៉ុន្តែហាក់ដូចជាកំពុងបង្ហាញការប្រឆាំងរបស់លោកចំពោះប្រធានាធិបតី ហ្សេលេនស្គី។
ទោះបីជាយ៉ាងណាក៏ដោយ លោក Hegseth មិនទាន់ចេញមុខបកស្រាយចំពោះរឿងជ្រើសរើសក្រវាត់.កនេះទេ ប៉ុន្តែអនុប្រធានាធិបតី JD Vance គិតថា ក្រវាត់កនេះ អាចជាកំពុងបង្ហាញពណ៌របស់ទង់ជាតិអាមេរិកទៅវិញទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Pete Hegseth គំរាមរុស្ស៊ី ខ្លាំងៗ រឿងសង្គ្រាមនៅអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


