ព័ត៌មានអន្ដរជាតិ
គីម ជុងអ៊ុន បង្ហាញចំណងមិត្តភាពម៉ឺនៗឆ្នាំ ជាមួយឡាវ និងសន្យារីកចម្រើនព្រមគ្នា
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានរំលេចប្រយោគមួយនៅក្នុងសារមួយនាពេលថ្មីៗនេះទៅកាន់ ប្រធានាធិបតីឡាវ លោក Thongloun Sisoulith ថា ចំណងមិត្តភាពរវាងប្រទេសទាំងពីរនឹងបន្តស្អិតរមួតម៉ឺនៗឆ្នាំ ពោលគឺកាន់តែ រីកចម្រើនលើគ្រប់វិស័យ។ នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង បានរាយការណ៍នាថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ២០២៥។

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េបាននិយាយថា លោក គីម បានផ្ញើសារនេះនៅក្នុងលិខិតមួយផ្ញើទៅកាន់ប្រធានាធិបតីឡាវកាលពីថ្ងៃអាទិត្យ ដើម្បីឆ្លើយតបទៅនឹងសារទូរលេខអបអរសាទររបស់លោក ដែលប្រារព្ធខួបលើកទី ៨០ នៃគណបក្សពលករកូរ៉េនាពេលថ្មីៗនេះ។
មេដឹកនាំកូរ៉េខាងជើងរូបនេះត្រូវបានដកស្រង់សម្តីថា «ខ្ញុំបង្ហាញទំនុកចិត្តថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីររបស់ពួកយើង និងប្រទេសទាំងពីរ ដែលមានប្រវត្តិសាស្ត្រ និងប្រពៃណីដ៏យូរអង្វែង នឹងពង្រឹង និងរីកចម្រើនបន្ថែមទៀតលើគ្រប់វិស័យតទៅថ្ងៃខាងមុខ»។
មិនតែប៉ុណ្ណោះ លោកក៏មិនភ្លេចជូនពរប្រធានាធិបតីឡាវនូវប្រយោគយ៉ាងមានទំងនថា «សូមឲ្យជោគជ័យយ៉ាងធំធេង នៅក្នុងការងាររបស់លោក ដែលជាមេដឹកនាំនៃប្រទេសឡាវ»។
យ៉ាងណាមិញ ប្រធានាធិបតីឡាវ ក៏ស្ថិតក្នុងចំណោមមេដឹកនាំរដ្ឋបរទេស និងមន្ត្រីជាន់ខ្ពស់ជាច្រើន ដែលបានចូលរួមព្រឹត្តិការណ៍អបអរសាទរនៅទីក្រុងព្យុងយ៉ាង ដើម្បីប្រារព្ធខួបបក្ស កាលពីថ្ងៃទី១០ ខែតុលាកន្លងទៅ។ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើង លោក Thongloun Sisoulith បានជួបពិភាក្សាជាមួយលោក គីម និងបានយល់ព្រម ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
កូរ៉េខាងជើងផ្លោងមីស៊ីលបាលិស្ទិក មុនកិច្ចប្រជុំ APEC នៅកូរ៉េខាងត្បូង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


