ព័ត៌មានអន្ដរជាតិ
អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ លាលែងតំណែង ក្រោយជាប់សង្ស័យពាក់ព័ន្ធក្រុម Scam
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ Vorapak Tanyawong បានសម្រេចលាលែងពីតំណែង បន្ទាប់ពីត្រូវគេសង្ស័យថា មានជាប់ពាក់ព័ន្ធជាមួយក្រុមឧក្រិដ្ឋកម្មតាមអនឡាញ (Scam)។

តាមការផ្សាយរបស់ The Nation, លោក Vorapak បានប្រកាសពីការបញ្ចប់តួនាទីកាលពីថ្ងៃពុធទី២២ខែតុលាឆ្នាំ២០២៥ ស្របពេលមានសេចក្តីរាយការណ៍ថា លោកស្ថិតក្នុងចំណោមអ្នកនយោបាយថៃ៧នាក់ ដែលជាប់ជំពាក់វាក់វិនជាមួយក្រុមបណ្តាញ Scam។
លោកបានបដិសេធយ៉ាងដាច់អហង្ការចំពោះការជាប់ពាក់ព័ន្ធណាមួយ និងបញ្ជាក់ថា ឈ្មោះនិងរូបថតរបស់លោកត្រូវបានគេយកទៅប្រើដោយគ្មានការអនុញ្ញាត។ Vorapak ក៏ច្រានចោលផងដែរចំពោះការចោទប្រកាន់លើភរិយារបស់លោកទាក់ទងនឹងរូបិយប័ណ្ណគ្រីបតូ ថាជារឿងមិនពិត។
យ៉ាងណាក្តី Vorapak លើកឡើងថា លោកលាលែងពីតំណែងគឺព្រោះតែមិនចង់ក្លាយជាបន្ទុកដល់រដ្ឋាភិបាល ដោយសម្តែងនូវការប្ដេជ្ញាចិត្តចំពោះតម្លាភាព ហើយក៏សន្យាដែរថា នឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិត។

បច្ចុប្បន្ន រឿងរ៉ាវជុំវិញការសង្ស័យលើមន្ត្រីថៃធំៗពាក់ព័ន្ធ Scam កំពុងក្លាយជាប្រធានបទក្តៅនៅក្នុងប្រទេស។ ជាក់ស្តែងករណីចុងក្រោយបំផុតគឺពាក់ព័ន្ធឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហករណ៍ Thamanat Prompow។
សមាជិកសភាគណបក្សប្រជាជនថៃ Rangsiman Rome បានចោទប្រកាន់ Thamanat ដោយឈ្លេចសួរជុំវិញទំនាក់ទំនងដ៏គួរឲ្យសង្ស័យរបស់ឧបនាយករដ្ឋមន្ត្រីរូបនេះ ជាមួយមេក្រុមឧក្រិដ្ឋកម្មអនឡាញសញ្ជាតិអាហ្វ្រិកខាងត្បូងម្នាក់។
មិនត្រឹមប៉ុណ្ណឹង អ្វីដែលធ្វើឲ្យគេកាន់តែសង្ស័យនោះគឺ លោក Rangsiman ថែមទាំងបង្ហាញរូបថតប៉ុន្មានសន្លឹក ដែលលោក Thamanat នៅជាមួយបុរសសញ្ជាតិអាហ្វ្រិកខាងត្បូងក្នុងពិធីសាសនានាទៀតផង។
ម្យ៉ាងមុននេះ Thamanat ត្រូវបានកោះហៅឲ្យបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការសភាសន្តិសុខរដ្ឋ ដើម្បីបំភ្លឺពីទំនាក់ទំនងរបស់គាត់ជាមួយមេក្រុមឧក្រិដ្ឋកម្មម្នាក់នោះម្តងរួចមកហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ឧបនាយករដ្ឋមន្ត្រីថៃ សង្ស័យជាប់ពាក់ព័ន្ធបណ្តាញក្រុមឧក្រិដ្ឋកម្មអនឡាញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


