ព័ត៌មានអន្ដរជាតិ
New York Times៖ ថៃ គឺជាច្រកឆ្លងកាត់សម្រាប់ក្រុម Scam បោកលុយជនជាតិអាមេរិកជាង ១៦ពាន់លានដុល្លារ
កាសែត New York Times បានលាតត្រដាងយ៉ាងច្បាស់ថា ប្រទេសថៃ គឺជាច្រកឆ្លងកាត់សម្រាប់ក្រុមបណ្តាញឧក្រិដ្ឋកម្មតាមអនឡាញ (Scam) ដែលបោកប្រាស់ជនជាតិអាមេរិកអស់ទឹកប្រាក់១៦.៦ពាន់លានដុល្លារ។

ក្នុងអត្ថបទចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែតុលាឆ្នាំ២០២៥ New York Times បានដកស្រង់ប្រភពពីក្រសួងរតនាគារអាមេរិក ដោយសរសេរថា ជនជាតិអាមេរិក បានចាញ់បោកដោយសារតែអំពើឧក្រិដ្ឋកម្មនោះ ខណៈក្រុម Scam បានប្រើអាកាសយានដ្ឋានក្នុងប្រទេសថៃ ធ្វើជាស្ពានចម្លងសម្រាប់ទង្វើឆបោកនិងជួញដូរទៅកន្លែងផ្សេង។
លើសពីនេះ បើយោងតាមអត្ថបទដដែល, មនុស្សត្រូវបានគេល្បួងឲ្យមកប្រទេសថៃដើម្បីបំពេញការងារដែលពួកគេគិតថា ជាការងារបម្រើសេវាអតិថិជន ឬបច្ចេកវិទ្យាព័ត៌មានជាដើម។

យ៉ាងណា បន្ទាប់ពីទៅដល់ទីក្រុងបាងកក អ្នកទាំងនោះ ត្រូវបានគេនាំឆ្លងដែនថៃ យកទៅឃុំឃាំងនៅក្នុងបរិវេណអាគារប្រទេសផ្សេង ហើយជាញឹកញាប់រងការធ្វើបាបរាងកាយ និងធ្វើទារុណកម្មថែមទៀតផង។
ព័ត៌មានរបស់ New York Times នេះបានបង្ហាញច្បាស់ថា ថៃគឺជាកន្លែងគ្មានសុវត្ថិភាពនិងជាមជ្ឈមណ្ឌលជួយដល់ប្រតិបត្តិការរបស់ក្រុមឆបោកតាមអនឡាញ ប៉ុន្តែថៃ បែរជាដើរចោទគេចោទឯង ហើយនិយាយយកល្អនិងខំបិទបាំងរឿងដ៏ខ្មៅកខ្វក់របស់ខ្លួនទៅវិញ។

រឿងហេតុផ្ទុះកក្រើកចុងក្រោយបំផុតគឺពាក់ព័ន្ធតារាម៉ូដែលបេឡារុសឈ្មោះ Vera Krautsova ដែលត្រូវបានគេល្បួងឲ្យមកប្រទេសថៃ ហើយចាប់ជំរិតយកទៅមីយ៉ាន់ម៉ា ដើម្បីសម្លាប់វះយកគ្រឿងក្នុង។
តាមសេចក្តីរាយការណ៍របស់កាសែត Chosun Daily កាលពីថ្ងៃទី១៧ខែតុលាឆ្នាំ២០២៥ តារាវ័យ២៦ឆ្នាំរូបនេះ ត្រូវគេល្បួងឲ្យមកទីក្រុងបាងកកកាលពីខែមុន ដោយបោកថាមកធ្វើការក្រៅម៉ោងនិងធ្វើសម្ភាសន៍ ប៉ុន្តែអ្វីៗមិនដូចការរំពឹងទុកឡើយ នាងបែរជាត្រូវក្រុមអន្ធពាលធ្វើស៊ី ដោយនាំទៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ាវិញ។
យ៉ាងណា រដ្ឋាភិបាលទីក្រុងបាងកក ខំប្រឹងដោះសានិយាយលាងខ្លួនយកល្អទាំងមិនចេះខ្មាសមាត់ថា តាមពិតនាង បានចាកចេញពីប្រទេសថៃដោយខ្លួនឯង ហើយគ្មានសញ្ញានៃការចាប់ពង្រត់អ្វីទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ឧក្រិដ្ឋជនមួយក្រុម បើកបណ្តាញ Scam នៅបាងកក, ខែដំបូងបោកលុយបាន ជាង ៣០ម៉ឺនដុល្លារ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


