Connect with us

ព័ត៌មានអន្ដរជាតិ

នោះ! ផ្ទុះភ្នំភ្លើងលើកោះមួយ នាយករដ្ឋមន្រ្តីចេញបញ្ជា ឲ្យជម្លៀសតែអ្នក ចាក់វ៉ាក់សាំងកូវីដរួចហើយប៉ុណ្ណោះ

បានផុស

នៅ

ប្រជាជនដែលកំពុងស្វែងរកទីទួលសុវត្ថិភាព បន្ទាប់ពីការផ្ទុះភ្នំភ្លើងនៅលើកោះការ៉ាប៊ីនមួយ ត្រូវបានគេប្រាប់ថា ពួកគេអាចត្រូវបានជម្លៀសទៅកាន់នាវាទេសចរណ៍ប្រសិនបើពួកគេ ជាអ្នកដែលចាក់វ៉ាក់សាំងកូវីដរួច។

មនុស្សជាង១៦,០០០នាក់នៅលើកោះ St Vincent ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ បន្ទាប់ពីភ្នំភ្លើង La Soufrière បានផ្ទុះឡើងជាលើកដំបូងក្នុងរយៈពេល ៤២ឆ្នាំ។

ដំបូងឡើយ ភ្នំភ្លើងនេះ បានចាប់ផ្តើមបាញ់ផ្សែងនិងផេះចូលទៅក្នុងអាកាស កាលពីព្រឹកថ្ងៃសុក្រ។

កាសែត The Sun បានរាយការណ៍ថា តំបន់ភាគច្រើននៃកោះនេះ ត្រូវបានគ្របដណ្ដប់ទៅដោយផេះភ្នំភ្លើង ហើយគ្មានអគ្គិសនីឬទឹកស្អាតប្រើប្រាស់ទេ ដូច្នេះប្រជាជនកំពុងត្រូវបានគេជម្លៀសទៅកាន់នាវាកម្សាន្តនិងតំបន់ដែលមានសុវត្ថិភាពជាងនេះ។

ប៉ុន្តែ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ នាយករដ្ឋមន្រ្តីកោះ St Vincent លោក Ralph Gonsalves បាននិយាយថា មានតែអ្នកដែលត្រូវបានចាក់វ៉ាក់សាំងកូវីដរួចហើយប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងនាវា។

លោកបាននិយាយថា “ប្រធានផ្នែកវេជ្ជសាស្ត្រ នឹងកំណត់អត្តសញ្ញាណមនុស្សដែលបានចាក់វ៉ាក់សាំងរួចហើយ ដូច្នេះយើងអាចទទួលពួកគេនៅលើនាវាបាន”។

លោក Gonsalves បានឲ្យដឹងថា មនុស្សរាប់ពាន់នាក់ដែលមិនចាក់វ៉ាក់សាំង នឹងស្ថិតនៅលើដីគោក ហើយពួកគេភាគច្រើនកំពុងស្នាក់នៅតាមសណ្ឋាគារឬជម្រក នៅក្នុងតំបន់សុវត្ថិភាព។

គួរបញ្ជាក់ថា ការផ្ទុះលើកចុងក្រោយបំផុតរបស់ភ្នំភ្លើង La Soufrière នៅលើកោះ St Vincent និង Grenadines គឺកាលពីឆ្នាំ១៩៧៩ ហើយវាបានបង្កការខូចខាតគិតជាទឹកប្រាក់ប្រមាណ១០០លានដុល្លារអាមេរិក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ ភ្នំភ្លើងផ្ទុះឡើងក្បែររដ្ឋធានីរបស់ អ៊ីស្លង់ ក្រោយរញ្ជួយដីជាង៥ម៉ឺនដង ក្នុងរយៈពេលបីសប្តាហ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម