ព័ត៌មានអន្ដរជាតិ
ភរិយានាយករដ្ឋមន្រ្តីថៃ រងការរិះគន់ថាបានគំរាមអ្នកសារព័ត៌មាន
លោកស្រី Thananon Niramit ភរិយារបស់លោកនាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរៈគុល(Anutin Charnvirakul) កំពុងរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីលោកស្រីបានស្ដីឲ្យអ្នកយកព័ត៌មានថា ពួកគេមានចិត្តអាក្រក់លើស្វាមីរបស់លោកស្រី ដោយការសួរសំណួរសួរចាក់ឬសចាក់គល់។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី៣០ខែតុលា។

រឿងនេះបានកើតឡើងនៅពេលដែលលោក Anutin បានត្រឡប់មកពីប្រទេសម៉ាឡេស៊ីវិញ ហើយត្រូវបានសួរសំណួររសើបចំនួនពីរ អំពីការកត់សម្គាល់របស់លោកពាក់ព័ន្ធថៃឈ្លានពានកម្ពុជា និងអំពីការអះអាងថា សមាជិកសភារដ្ឋាភិបាលម្នាក់ទទួលសំណូកពីក្រុមឆបោកតាមអ៊ីនធឺណិត។
បន្ទាប់ពីលោក Anutin បានបញ្ចប់ការសម្ភាស លោកស្រី Thananon បានញញឹម ហើយនិយាយទៅកាន់អ្នកយកព័ត៌មានថា «ហេតុអ្វីបានជាអ្នកមានចិត្តអាក្រក់ចំពោះនាយករដ្ឋមន្ត្រីយ៉ាងនេះ? លើកក្រោយខ្ញុំនឹងចងចាំ។ ការសួរនេះច្រើនពេកហើយ»។
លោកស្រី Pukkamon Nunarnan សមាជិកសភាប្រឆាំងមកពីគណបក្សប្រជាជន(People’s Party) បានចោទប្រកាន់លោកស្រី Thananon ពីបទគំរាមកំហែងដល់ប្រព័ន្ធផ្សព្វផ្សាយ។ ទោះបីជាសំឡេងរបស់លោកស្រី Thananon ហាក់ដូចជារួសរាយរាក់ទាក់ក៏ដោយ ក៏ពាក្យសម្ដីរបស់លោកស្រីអាចត្រូវបានគេមើលឃើញថាជាការព្រមានដល់អ្នកសារព័ត៌មាន ខណៈដែលអ្នកសារព័ត៌មានមានកាតព្វកិច្ចសួរសំណួរថ្នាក់ដឹកនាំដើម្បីផលប្រយោជន៍សាធារណៈ។
លើសពីនេះលោកស្រី Pukkamon បាននិយាយថា អ្នកយកព័ត៌មានមានកាតព្វកិច្ចសួរសំណួរពិបាកៗ ហើយប្រសិនបើនាយករដ្ឋមន្ត្រីមានបញ្ហាជាមួយរឿងនោះ លោកគួរតែដោះស្រាយវាដោយខ្លួនឯង ជំនួសឱ្យការអនុញ្ញាតឱ្យភរិយារបស់លោកនិយាយជំនួសបែបនេះទេ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


