ព័ត៌មានអន្ដរជាតិ
លោក អាន់វ៉ា៖ កិច្ចព្រមព្រៀងរវាង កម្ពុជា-ថៃ ជាការរំលឹកថា សន្តិភាពមិនត្រូវមើលស្រាលឡើយ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាថ្ងៃ៣១តុលានេះបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងសន្តិភាព រវាងប្រទេសកម្ពុជានិងថៃ គឺជាការរំលឹកដ៏ក្រៀមក្រំមួយថា សន្តិភាពមិនត្រូវមើលស្រាលឡើយ ខណៈដែលលោកបាននិយាយដល់តំបន់ហ្គាហ្សា និងអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើទឹកដីប្រទេសកូរ៉េខាងត្បូង។

បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ លោកអាន់វ៉ាបានពង្រឹងជំនឿផ្ទាល់ខ្លួនថា កិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃ គឺជាការរំលឹកថា សន្តិភាព និងវិបុលភាពនឹងមិនស្ថិតស្ថេរយូរអង្វែងឡើយ បើគ្មានការជឿទុកចិត្ត ការអត់ធ្មត់ និងការចរចាជាបន្តបន្ទាប់។ គោលការណ៍ដូចគ្នានេះដែរ ត្រូវតែទទួលបានការគាំទ្រនៅក្នុងបរិបទនៃតំបន់ហ្គាហ្សា និងអ៊ុយក្រែនថា ដំណោះស្រាយដែលផ្អែកលើការសន្ទនា មិនមែនអំពើហិង្សាទេ គឺជាផ្លូវតែមួយគត់ឆ្ពោះទៅរកសន្តិភាពពិតប្រាកដ។
ដោយឡែក APEC បានបង្ហាញថា ជាអ្នកត្រួសត្រាយផ្លូវក្នុងការជំរុញស្មារតីនៃភាពបើកចំហ ដោយទទួលខុសត្រូវខាងសីលធម៌ និងណែនាំបទដ្ឋានសេដ្ឋកិច្ចសកលដោយផ្អែកលើកិច្ចសហប្រតិបត្តិការស្ម័គ្រចិត្ត មិនមែនការបង្ខិតបង្ខំទេ។ ដូចគ្នានេះដែរ ទាំងពីរត្រូវតែត្រូវបានចិញ្ចឹមបីបាច់ថែរក្សា និងរក្សាតាមរយៈការសន្ទនា និងការជឿទុកចិត្ត។ លោកបានមានប្រសាសន៍ក្នុងអំឡុងពេលកិច្ចសន្ទនារបស់ថ្នាក់ដឹកនាំសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក។
នាពេលកន្លងមក ប្រទេសម៉ាឡេស៊ីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាព រវាងសមាជិកអាស៊ានទាំងពីរ ដែលត្រូវបានទទួលស្គាល់ និងទទួលបានការសរសើរជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិក និងរដ្ឋសមាជិកអាស៊ានផងដែរ។
មិនតែប៉ុណ្ណោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលស្ថិតនៅទីក្រុង Gyeongju បានថ្លែងសុន្ទរកថាពិសេស នៅឯវេទិកា APEC ដោយមានប្រសាសន៍ថា ដោយមានជំនួយពីប្រទេសម៉ាឡេស៊ី កិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខាដោយជោគជ័យរវាងប្រទេសទាំងពីរ នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធដែលបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃអាទិត្យ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
លោក អាន់វ៉ា ជាប់ឈ្មោះក្នុងបញ្ជីឥស្សរជនឥស្លាមមានឥទ្ធិពលលើលោក ក្រោយធ្វើជាប្រធានអាស៊ាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


