ព័ត៌មានអន្ដរជាតិ
ផ្ទុះរថយន្តក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា សម្លាប់មនុស្ស៨នាក់និងរបួស២០នាក់
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១១ខែ វិច្ឆិកា យ៉ាងហោចណាស់មនុស្ស ៨នាក់បានស្លាប់ និង ២០នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរនៅក្នុងហេតុការណ៍ផ្ទុះរថយន្តមួយនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។

ការផ្ទុះនេះបានកើតឡើងមុនម៉ោង ៧ យប់ ម៉ោងក្នុងស្រុក នៅចំណុចភ្លើងក្រហមមួយក្នុងផ្លូវកកស្ទះមួយក្បែរស្ថានីយ៍រថភ្លើងក្រោមដី ដោយបានបំផ្លាញយានយន្តនៅក្បែរនោះ និងដុតបំផ្លាញរថយន្តជាច្រើនគ្រឿង រួមមានរថយន្តចំនួន ៦ គ្រឿង និងរ៉ឺម៉កចំនួន ៣ គ្រឿង។
ក្រុមប៉ូលិស និងក្រុមកោសល្យវិច្ច័យបានទៅដល់តំបន់នោះយ៉ាងឆាប់រហ័ស ដោយមានរថយន្តសង្គ្រោះបន្ទាន់ប្រហែល ៣០ ទៅ ៤០ គ្រឿងបានទៅជួយជនរងគ្រោះ។ បើតាមអ្នកស្រុកបានពណ៌នាអំពីការផ្ទុះនេះថា «ខ្លាំងក្លា» ដោយសាក្សីបានរាយការណ៍ពីសំឡេងខ្លាំងៗ និងភាពវឹកវរភ្លាមៗ។

ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងញូវដេលីបានចេញសេចក្តីជូនដំណឹងសន្តិសុខ ដោយព្រមានពលរដ្ឋខ្លួនឱ្យជៀសវាងតំបន់នោះផងដែរ។ ជាការឆ្លើយតបអាជ្ញាធរឥណ្ឌាក៏បានដាក់ស្ថានីយ៍រថភ្លើងសំខាន់ៗនៅទូទាំងប្រទេសឥណ្ឌា ឱ្យស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់។ ទោះយ៉ាងណាចំពោះមូលហេតុនៃការផ្ទុះនៅតែស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ដោយពុំទាន់ដឹងមូលហេតុច្បាស់លាស់នោះទេ។

គួររម្លឹកថា ទីក្រុងញូវដេលីធ្លាប់បានជួបប្រទះការវាយប្រហារពីមុនមក រួមទាំងការបំផ្ទុះគ្រាប់បែកនៅទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០ និងការផ្ទុះកាបូបនៅខាងក្រៅតុលាការជាន់ខ្ពស់ដេលីក្នុងឆ្នាំ ២០១១ ដែលបានសម្លាប់មនុស្សប្រហែលដប់នាក់៕



អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ១០ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


