ព័ត៌មានអន្ដរជាតិ
ពលរដ្ឋថៃ ៦០% ចាញ់បោក Scammer អស់ប្រាក់ ៣.៣៦ពាន់លានដុល្លារ ត្រឹមមួយឆ្នាំ
ករណីឆបោកតាមអនឡាញ (Scam) ត្រូវគេចាត់ទុកជាដុំសាច់មហារីកនៅថៃ ព្រោះប្រទេសនេះគឺជាមជ្ឈមណ្ឌលឆបោកដ៏ធំមួយរបស់ពិភពលោក។ ជាក់ស្តែងបើយោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការប្រឆាំង Scam ពិភពលោក ហៅកាត់ Gasa បានបង្ហាញថា ត្រឹមមួយឆ្នាំ២០២៤ ប្រជាជនថៃ ៦០%ត្រូវចាញ់បោក Scammer អស់ទឹកប្រាក់សរុប ១១០ពាន់លានបាត ស្មើនឹង ៣.៣៩ពាន់លានដុល្លារអាមេរិក។

របាយការណ៍ខាងលើ ត្រូវបានដកស្រង់ដោយកាសែត The Nation ដែលផ្សាយថា ពួក Scammer នៅថៃបានប្រើវិធីសាស្រ្ត២ប្រភេទដើម្បីឆបោក ដោយទី១ ពួកគេបោកប្រាស់ Call-Centre ដោយទូរស័ព្ទទៅគំរាមសម្លុត។ ឧក្រិដ្ឋជន បានក្លែងធ្វើជាមន្ត្រីមកពីស្ថាប័ននានា ដូចជានគរបាល នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) ឬការិយាល័យប្រឆាំងការសម្អាតប្រាក់ ធ្វើឲ្យពលរដ្ឋភាពភ័យស្លន់ស្លោ រួចគំរាមឲ្យជនរងគ្រោះផ្ទេរប្រាក់ឬដំឡើង App មេរោគ។
វិធីទីពីរ ឧក្រិដ្ឋជនបានបោកប្រាស់ការឆបោកឌីជីថល ដោយកំណត់គោលដៅលើមនុស្សលោភលន់។ Scammer បានប្រើកម្មវិធីនានាដូចជាបណ្ដាញសង្គមនិង App ណាត់ជួប ដោយប្រើល្បិចបោកបញ្ឆោតជនរងគ្រោះតាមរយៈទំនាក់ទំនងស្នេហា ឬ ការវិនិយោគក្លែងក្លាយ ដោយសន្យាថានឹងផ្តល់ផលចំណេញខ្ពស់ត្រឡប់ទៅវិញ។ លើសពីនេះ Scammer ក៏ប្រើវិធីដោយ ភូតថានឹងផ្តល់ការងារធ្វើដល់ជងរងគ្រោះផងដែរ។
យោងតាមរបាយការណ៍ដដែលនេះ, នៅឆ្នាំ២០២៤ ពលរដ្ឋថៃ៦នាក់ក្នុងចំណោម១០នាក់ ត្រូវចាញ់បោក Scammer ដោយក្នុងនោះ ជាមធ្យមម្នាក់ចាញ់បោកអស់ប្រាក់១២ ៩៥៦បាត សរុបទូទាំងប្រទេសគឺ ១១០ពាន់លានបាត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃធ្វើបត្យាប័នស្តេចល្បែង She Zhijiang ម្ចាស់កាស៊ីណូតម្លៃ១៥ពាន់លានដុល្លារ ទៅប្រទេសចិន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


