ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ព្រមព្រៀងគ្នា លើការសាងសង់នាវាមុជទឹកនុយក្លេអ៊ែរ
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានមានប្រសាសន៍នៅថ្ងៃសុក្រទី១៤ វិច្ឆិកាថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបញ្ចប់សន្លឹកព័ត៌មានរួមមួយស្តីពីកិច្ចព្រមព្រៀងលើបញ្ហាពាណិជ្ជកម្ម និងសន្តិសុខជាតិ បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់លោក ជាមួយប្រធានាធិបតីអាមេរិក ដូណាលត្រាំ កាលពីខែមុន។

តាមរបាយការណ៍ពី Reuters លោក Lee បានប្រាប់សន្និសីទសារព័ត៌មានតាមទូរទស្សន៍ថា កូរ៉េខាងត្បូងនឹងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ហើយនឹងបង្កើតភាពជាដៃគូថ្មីជាមួយសហរដ្ឋអាមេរិក លើការសាងសង់នាវា បញ្ញាសិប្បនិម្មិត និងឧស្សាហកម្មនុយក្លេអ៊ែរ។
លើសពីនេះទៀតដែរ កូរ៉េខាងត្បូង ទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក ចំពោះសិទ្ធិក្នុងការកែច្នៃឡើងវិញនូវឥន្ធនៈនុយក្លេអ៊ែរដែលបានប្រើប្រាស់រួច។ ចំណែកអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កូរ៉េខាងត្បូង ក្នុងការទទួលបានការគ្រប់គ្រងប្រតិបត្តិការសម័យសង្គ្រាមពីទីក្រុងវ៉ាស៊ីនតោន។
ការប្រកាសនេះដែរ បានធ្វើឡើងប្រហែលពីរសប្តាហ៍ បន្ទាប់ពីទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានតម្រៀបព័ត៌មានលម្អិតអំពីការកាត់បន្ថយពន្ធរបស់សហរដ្ឋអាមេរិក លើការនាំចូលរបស់កូរ៉េខាងត្បូង រួមទាំងរថយន្ត; ការវិនិយោគរបស់កូរ៉េខាងត្បូងលើគម្រោងរបស់សហរដ្ឋអាមេរិក; និងកិច្ចសហប្រតិបត្តិការសន្តិសុខរបស់សម្ព័ន្ធមិត្ត ដែលអាមេរិកបានយល់ព្រមអនុញ្ញាតឲ្យកូរ៉េសាងសង់ និងដំណើរការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
អាល្លឺម៉ង់ ទាមទារឲ្យស៊ើបអង្កេត លើរឿងអាស្រូវពុករលួយនៅ អ៊ុយក្រែន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


