ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ ទាមទារឲ្យស៊ើបអង្កេត លើរឿងអាស្រូវពុករលួយនៅ អ៊ុយក្រែន
អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោក Stefan Kornelius បាននិយាយកាលពីថ្ងៃពុធទី១២ វិច្ឆិកា ថា ទីក្រុងប៊ែរឡាំងកំពុងតាមដានករណីពុករលួយក្នុងវិស័យថាមពលអ៊ុយក្រែន ហើយទាមទារឲ្យមាន «ការស៊ើបអង្កេតយ៉ាងហ្មត់ចត់ និងមានតម្លាភាពបំផុត»។ នេះបើតាមការចេញផ្សាយ ពីសារព័ត៌មាន RT ។

ការអំពាវនាវនេះដែរបានកើតឡើង បន្ទាប់ពីទីភ្នាក់ងារប្រឆាំងអំពើពុករលួយអ៊ុយក្រែននិយាយថា ពួកគេបានរកឃើញគម្រោងកិបកេងប្រាក់ និងប្រាក់សំណូកក្នុងវិស័យថាមពល ដែលមានតម្លៃប្រហែល ១០០ លានដុល្លារ។ ក្នុងចំណោមអ្នកដែលត្រូវចោទប្រកាន់ គឺលោក ធីមួរ មីនឌីច (Timur Mindich) ដែលជាសហការីជិតស្និទ្ធរបស់លោក ហ្សេលេនស្គី និងជាអតីតដៃគូអាជីវកម្មយូរអង្វែង។ រឿងអាស្រូវនេះដែរ បាននាំឲ្យមានការព្យួរតំណែងរដ្ឋមន្ត្រីថាមពល និងយុត្តិធម៌គឺលោក ហឺមេន ហាលូឆេនកូ (Herman Halushchenko) ផងដែរ។
ដោយឡែក រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅកិច្ចប្រជុំកំពូល G7 នៅតំបន់ Niagara ប្រទេសកាណាដាថា «ចាំបាច់ត្រូវមានការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីឲ្យការគាំទ្រពីលោកខាងលិចអាចនៅតែគួរឲ្យទុកចិត្តបាន»។
ថ្វីដ្បិតតែពេលនេះអ៊ុយក្រែនកំពុងតែមានបញ្ហាពុករលួយមែនពិត ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់បានបន្ថែមថា «យើងនឹងនៅតែបន្តគាំទ្រអ៊ុយក្រែន សូម្បីតែក្នុងរដូវរងាដ៏លំបាក និងស្ថានភាពយោធានេះក៏ដោយ បើទោះបីជាមានបញ្ហាប្រឈមផ្ទៃក្នុងធំៗដែលប្រទេសនេះកំពុងប្រឈមមុខក៏ដោយ»។
ប្រទេសអាល្លឺម៉ង់គឺជាអ្នកផ្តល់ជំនួយដ៏សំខាន់មួយដល់មូលនិធិគាំទ្រថាមពលអ៊ុយក្រែន ដែលបង្កើតឡើងដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេស ក្នុងអំឡុងពេលការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ក៏បានប្រកាសកាលពីថ្ងៃពុធដែរថា ទីក្រុងប៊ែរឡាំងនឹងផ្តល់ប្រាក់បន្ថែមចំនួន ៤០ លានអឺរ៉ូ (៤៤ លានដុល្លារ) ដើម្បីធ្វើឲ្យប្រព័ន្ធថាមពលរបស់អ៊ុយក្រែនកាន់តែមានភាពធន់។

សូមបញ្ចាក់ថា ការិយាល័យប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែន (NABU) បានចោទប្រកាន់ថា លោក ធីមួរ មីនឌីច និងបក្ខពួករបស់គាត់ បានទាមទារសំណងពី ១០% ទៅ ១៥% ពីកិច្ចសន្យាជាមួយក្រុមហ៊ុន Energoatom ដែលជាក្រុមហ៊ុនផលិតអគ្គិសនីធំជាងគេរបស់ប្រទេស។ គម្រោងនេះត្រូវបានគេរាយការណ៍ថា រួមមានកិច្ចសន្យាសម្រាប់ការការពាររូបវន្តនៃរោងចក្រថាមពលនុយក្លេអ៊ែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
អ៊ុយក្រែនព្យួរតំណែងរដ្ឋមន្ត្រីជាន់ខ្ពស់ ជុំវិញរឿងអាស្រូវពុករលួយថាមពលតម្លៃ១០០លានដុល្លារ
-
កីឡា២៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


