ព័ត៌មានអន្ដរជាតិ
លោកត្រាំកំពុងពិចារណាទម្លាក់គ្រាប់បែកក្នុងប្រទេសម៉ិកស៊ិក ដើម្បីកម្ចាត់ក្រុមគ្រឿងញៀន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកកំពុងពិចារណាបើកការវាយប្រហារយោធានៅក្នុងប្រទេសម៉ិកស៊ិក ដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀន។

ថ្លែងទៅកាន់អ្នកកាសែតនៅសេតវិមានកាលពីថ្ងៃចន្ទទី១៧ខែវិច្ឆិកាឆ្នាំ២០២៥ លោក ត្រាំ បានលើកឡើងថា លោកបើកចំហចំពោះការកំណត់គោលដៅប្រតិបត្តិការរបស់ក្រុមជួញដូរគ្រឿងញៀនតាមផ្លូវគោក ប្រសិនបើលោកយល់ឃើញថាវាចាំបាច់។ លោកបានរៀបរាប់ថា «អ្វីក៏ដោយក៏យើងត្រូវតែធ្វើដើម្បីបញ្ឈប់គ្រឿងញៀន» ដោយបន្ថែមថា ប្រទេសម៉ិកស៊ិកកំពុងប្រឈមមុខនឹង«បញ្ហាធំៗ»។
លោកត្រាំ បានលើកឡើងពីយុទ្ធនាការទម្លាក់គ្រាប់បែករបស់រដ្ឋបាលលោកប្រឆាំងនឹងទូកនៅក្នុងតំបន់ការ៉ាប៊ីន និងប៉ាស៊ីហ្វិកក្បែរអាមេរិកកណ្តាល ដោយអះអាងថា លំហូរគ្រឿងញៀនតាមសមុទ្រទៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ៨៥%។ លោកបានប្រាប់ថា «យើងស្ទើរតែគ្មានគ្រឿងញៀនចូលប្រទេសយើងតាមសមុទ្រឡើយ… តើខ្ញុំនឹងធ្វើបែបនោះនៅតាមច្រករបៀងដីគោកដែរឬទេ?» លោកបានបញ្ជាក់ថាអាចធ្វើទៅបាន។
នៅពេលត្រូវបានសួរថា តើលោកនឹងស្វែងរកការយល់ព្រមពីម៉ិកស៊ិកសម្រាប់ប្រតិបត្តិការឆ្លងព្រំដែនដែរឬទេ លោកត្រាំ បានបដិសេធមិនឆ្លើយដោយផ្ទាល់ទេ តែលោកបានបញ្ជាក់ថា «ខ្ញុំបាននិយាយជាមួយម៉ិកស៊ិកហើយ។ ពួកគេដឹងពីជំហររបស់ខ្ញុំ» ដោយលើកហេតុផលថា ការជួញដូរគ្រឿងញៀនកំពុងធ្វើឲ្យសហរដ្ឋអាមេរិកបាត់បង់ជីវិត«រាប់សែននាក់» ហើយអះអាងថា អាជ្ញាធរអាមេរិកដឹង«គ្រប់ផ្លូវ» និង«កន្លែងដែលមេក្លោងគ្រឿងញៀនគ្រប់រូបរស់នៅ»។
លោកត្រាំ បាននិយាយទៀតថា លោកនឹងស្វាគមន៍ការជជែកដេញដោលរបស់សភាលើសកម្មភាពយោធាដ៏មានសក្តានុពល ហើយព្យាករថានឹងមានការគាំទ្រពីគណបក្សទាំងពីរ «លុះត្រាតែពួកគេល្ងីល្ងឺ»។
រដ្ឋបាលរបស់លោកធ្លាប់បានអនុវត្តការវាយប្រហារតាមអាកាសជាច្រើនលើកលើទូកនៅភាគខាងត្បូងដែនទឹកសហរដ្ឋអាមេរិក ដោយមិនបានបញ្ចេញភស្តុតាងដែលថាគោលដៅទាំងនោះជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ឬកំណត់អត្តសញ្ញាណអ្នកដែលត្រូវបានសម្លាប់នោះឡើយ។ ជនរងគ្រោះខ្លះត្រូវបានគេរកឃើញនៅពេលក្រោយថាជាអ្នកនេសាទ ហើយគ្មានការកាត់ទោសណាមួយត្រូវបានបន្តទេ។ ប្រតិបត្តិការទាំងនេះបានទាញការរិះគន់ពីរដ្ឋាភិបាលបរទេសជាច្រើន ដោយក្នុងនោះខ្លះបានបញ្ឈប់កិច្ចសហប្រតិបត្តិការផ្នែកស៊ើបការណ៍ដោយសារការព្រួយបារម្ភអំពីតម្លាភាព និងការប្រើប្រាស់ព័ត៌មានរួមគ្នាមិនត្រឹមត្រូវ។
លោកត្រាំ ធ្លាប់បានពិភាក្សាអំពីជម្រើសក្នុងការ«ទម្លាក់គ្រាប់បែកលើក្រុមគ្រឿងញៀន» អំឡុងពេលអាណត្តិទីមួយរបស់លោក និងបានពិចារណាលើផែនការសម្រាប់សកម្មភាពយោធានៅក្នុងប្រទេសម៉ិកស៊ិក មុននឹងចាប់ផ្តើមអាណត្តិទីពីរ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


