Connect with us

ព័ត៌មានអន្ដរជាតិ

អានុទីន ប្រាប់ថាកាន់តំណែង​តែ៤ខែ​ទេ អ៊ីចឹង​សុំ​តែ​ម៉ា​រួច​ខ្លួន​​ពីសំណុំ​រឿង​ពុករលួយរបស់អង្គភាពប៉ូលិស

បានផុស

នៅ

នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) កាលពីថ្ងៃ​អង្គារ​ទី​១៨​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥​ បានសុំ​ដក​ខ្លួន​ចេញ​ពី​អន្តរាគមន៍ក្នុងរឿងអាស្រូវដែលកំពុង​ស្អុយ​ឈ្មោះ​ខ្លាំង​នៅក្នុងកងកម្លាំងនគរបាលជាតិថៃ ដោយលោកបាននិយាយថា ទំនួលខុសត្រូវសម្រាប់ការស៊ើបអង្កេតបណ្តាញសូកប៉ាន់ដែលត្រូវបានចោទប្រកាន់ គឺស្ថិតនៅជាមួយអគ្គស្នងការនគរបាលជាតិទាំងស្រុង ពោល​គឺ​លោក​សុំ​តែ​មួយ​រួច​ខ្លួន​ប៉ុណ្ណោះ។

លោក អានុទីន ឆានវីរៈគុល (រូបថត៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាមសារព័ត៍មាន​ថៃ​ The Standard ការលើកឡើងនេះ កើតឡើងបន្ទាប់ពីមានភាពតានតឹងខ្លាំង ក្រោយ​អតីតអគ្គស្នងការរងនគរបាលជាតិ លោក សុរៈឆាត ហាកផាន (Surachate Hakparn) បានចោទប្រកាន់នគរបាលជាតិថៃថាជា «អង្គការឧក្រិដ្ឋកម្មដ៏ធំបំផុតនៅក្នុងប្រទេសថៃ» ដែលជំរុញ​ឲ្យ​មន្ត្រីប៉ូលិសទូទាំងប្រទេសធ្វើការស្បថជាសាធារណៈដើម្បីឆ្លើយតប។

លោកអានុទីន បាននិយាយថា លោកបានដាក់ចេញនូវគោលនយោបាយទូលំទូលាយរួចហើយ ណាមួយ​ដោយសារ​លោក​កាន់តំណែងបានតែ​៤​ខែ លោកនឹងមិន​ចូល​ខ្លួន​ពាក់ព័ន្ធនឹងការរុះរើ ឬជម្លោះផ្ទៃក្នុងរបស់ប៉ូលិសនោះទេ។ លោកបាន​​ប្រាប់​ថា តម្រូវការតែមួយគត់របស់លោក គឺចង់​ឲ្យ​ប៉ូលិសផ្តល់អាទិភាពដល់សុវត្ថិភាពសាធារណៈ និងផ្តល់លទ្ធផលដែលអាចមើលឃើញក្នុងការបង្ក្រាបលើក្រុមបោកប្រាស់ គ្រឿងញៀន អាជីវកម្មខុសច្បាប់ ផ្ទះបន និងទីតាំងល្បែងស៊ីសង។

នៅពេលត្រូវបានសួរថា​តើការចោទប្រកាន់ប្រឆាំងនឹងប៉ូលិស​ជាន់ខ្ពស់នឹងរារាំងការស៊ើបអង្កេតដែរឬទេ លោកអានុទីន បានឆ្លើយ​ថា បញ្ហានេះស្ថិតនៅក្រោមអំណាចរបស់អគ្គស្នងការនគរបាលជាតិ។

សូម​ជម្រាប​ថា ក្រោយមានការចោទប្រកាន់ពីអតីតមន្ត្រីប៉ូលិសជាន់ខ្ពស់ថា​ មន្ត្រីប៉ូលិសថៃជាង២០០នាក់ពាក់ព័ន្ធនឹងការប្រមូលប្រាក់ការពារ ជាប់ទាក់ទងជាមួយ Scammer និងក្រុមល្បែងស៊ីសងតាមអនឡាញនោះ ស្រាប់តែប៉ូលិសថៃទូទាំងប្រទេស បានប្រញាប់នាំគ្នាចេញស្បថនៅមុខប៉ុស្តិ៍ប៉ូលិសរៀងៗខ្លួន ដោយស្រែកឮៗថា «យើងជាប៉ូលិសរបស់ប្រជាជន មិនមែនជាអង្គការឧក្រិដ្ឋកម្មទេ»។

តាមការផ្សាយរបស់ Thairath លោក Surachate បានទម្លាយអំពីអំពើពុករលួយដែលចាក់ស្រែះនៅក្នុងអង្គភាពប៉ូលិសថៃ ដោយដល់ថ្នាក់លោកបានហៅកម្លាំងប៉ូលិសថាជា «អង្គការឧក្រិដ្ឋកម្មដ៏ធំ» ថែមទៀតផង៕

ប៉ូលិសថៃធ្វើពិធីសម្បថ (រូបថត៖ Thairath)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម