ព័ត៌មានអន្ដរជាតិ
អតីតមេគុកក្រុងបាងកក ត្រូវស៊ើបអង្កេត ព្រោះបើកដៃឲ្យតារាម៉ូដែល ចូលលេងកម្សាន្តជាមួយអ្នកទោសចិន
នាយកដ្ឋានពន្ធនាគារថៃ បានតែងតាំងគណៈកម្មាធិការមួយដើម្បីស៊ើបអង្កេត អតីតមេគុកក្រុងបាងកក ពាក់ព័ន្ធរឿងអាស្រូវពុករលួយដែលបើកដៃឲ្យអ្នកទោសជាជនជាតិចិនទទួលបានសិទ្ធិពិសេស មានតារាម៉ូដែលស្អាតៗមកកំដរកម្សាន្តសប្បាយជាប្រចាំនៅក្នុងគុក VIP។

តាមការផ្សាយរបស់ Amarin កាលពីថ្ងៃព្រហស្បតិ៍ទី២០ខែវិច្ឆិកាឆ្នាំ២០២៥ ក្រសួងយុត្តិធម៌រកឃើញថា លោក Manop Chomchuen បានធ្វើខុសតួនាទី ពាក់ព័ន្ធសកម្មភាពល្មើសច្បាប់របស់អ្នកទោសចិន។
ការស៊ើបអង្កេតបឋមបង្ហាញថា អ្នកទោសជនជាតិចិនមួយចំនួនបាន បានប្រើឥទ្ធិពលលើអ្នកទោសដទៃទៀតនៅក្នុងពន្ធនាគារ បណ្តាលឲ្យអ្នកទោសថៃមិនពេញចិត្ត។ នេះហើយជាហេតុផលដែលនាំឲ្យមានការលេចធ្លាយព័ត៌មាន ទៅកាន់នាយកដ្ឋានពន្ធនាគារ។

ជាលទ្ធផល មន្ត្រី ផ្នែកវិទ្យាសាស្ត្រកែប្រែ, ផ្នែកគ្រប់គ្រងធនធានមនុស្ស និងក្រុមវិន័យមន្ត្រី ត្រូវបានចាត់តាំងឲ្យបើកការស៊ើបអង្កេតស៊ីជម្រៅ។
ថ្មីៗនេះ អគ្គនាយកនាយកដ្ឋានពន្ធនាគារ បានបញ្ជូនក្រុមការងារពិសេស ដើម្បីឆ្មក់ចូលនិងឆែកឆេរគុកដោយរកឃើញ ឧបករណ៍អគ្គិសនីនិងបរិក្ខារជាច្រើន នៅកន្លែងឃុំឃាំងអ្នកទោសជនជាតិចិនចំនួន៣កន្លែង។ វត្ថុហាមឃាត់រួមមានកាំបិតនិងដែកកេះ ក៏ត្រូវបានរកឃើញផងដែរ។
ដូច្នេះហើយ មេគុកត្រូវបានដកតំណែងរង់ចាំការស៊ើបអង្កេតជាបន្ត ខណៈនាយកដ្ឋានពន្ធនាគារក៏បានបញ្ជាឲ្យផ្ទេរឆ្មាំគុក១៤នាក់ ចេញផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


