ព័ត៌មានអន្ដរជាតិ
អាមេរិកផ្ញើផែនការសន្តិភាពថ្មីឲ្យអ៊ុយក្រែន មិនទាន់ដឹងលោកហ្សេលេនស្គីយល់ព្រម ឬប្រកែក
លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានទទួលសេចក្តីព្រាងផែនការសន្តិភាពដែលគាំទ្រដោយសហរដ្ឋអាមេរិក និងបានបង្កើតឡើងដោយការសម្របសម្រួលជាមួយរុស្ស៊ី ដែលនឹងតម្រូវឲ្យទីក្រុងកៀវបោះបង់ចោលទឹកដីភាគខាងកើតបន្ថែមទៀត និងទទួលយកការកំណត់យ៉ាងតឹងរ៉ឹងលើយោធារបស់ខ្លួន។

យោងតាមរ៉យទ័រ សំណើសន្តិភាពចំនួន២៨ចំណុច ដែលត្រូវបានប្រគល់ជូនទីក្រុងកៀវជាផ្លូវការនៅសប្តាហ៍នេះ កើតឡើងនៅពេលដែលកងកម្លាំងអ៊ុយក្រែនកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងនៅលើជួរមុខភាគខាងកើត ហើយកងទ័ពរុស្ស៊ីកំពុងរុលទៅមុខឆ្ពោះទៅកាន់ទីក្រុងយុទ្ធសាស្ត្រ Pokrovsk។ រុស្ស៊ីក៏បានបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលបង្កឲ្យមានអ្នកស្លាប់ និងការដាច់ចរន្តអគ្គិសនីយ៉ាងធ្ងន់ធ្ងរ។
លោកហ្សេលេនស្គី មិនបានគាំទ្រ ឬបដិសេធផែនការនេះជាសាធារណៈទេ ប៉ុន្តែការិយាល័យរបស់លោកបានប្រាប់ថា អ៊ុយក្រែននឹងធ្វើការ«ប្រកបដោយស្ថាបនា និងឆាប់រហ័ស» ជាមួយទីក្រុងវ៉ាស៊ីនតោន និងដៃគូអឺរ៉ុប ដើម្បីវាយតម្លៃថាតើវាអាចនាំទៅរក«សន្តិភាពយុត្តិធម៌»បានដែរឬទេ។ លោកត្រូវបានគេរំពឹងថានឹងជួបពិភាក្សាជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។
មេដឹកនាំអឺរ៉ុបបានព្រមានថា សេចក្តីព្រាងនេះហាក់បីដូចជាទាមទារការសម្របសម្រួលដ៏ឈឺចាប់ពីអ៊ុយក្រែន។ ប្រទេសបារាំងបានសង្កត់ធ្ងន់ថា «សន្តិភាពមិនអាចជាការចុះចាញ់បានទេ» ខណៈដែលប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោកស្រី Kaja Kallas បានលើកឡើងថា ទីក្រុងប្រ៊ុចសែលមិនបានឃើញសញ្ញាណាមួយនៃការប្តេជ្ញាចិត្តទៅវិញទៅមករបស់រុស្ស៊ីនោះឡើយ។
សំណើនេះបានកើតឡើងនៅពេលដែលលោកហ្សេលេនស្គី កំពុងដោះស្រាយភាពតានតឹងផ្នែកនយោបាយក្នុងស្រុក បន្ទាប់ពីរឿងអាស្រូវអំពើពុករលួយបាននាំឲ្យមានការបណ្តេញគណៈរដ្ឋមន្ត្រីពីររូបចេញពីតំណែង។ គណៈប្រតិភូកងទ័ពសហរដ្ឋអាមេរិកដែលដឹកនាំដោយលោករដ្ឋមន្ត្រី Daniel Driscoll បានទៅដល់ទីក្រុងកៀវមុនកាលកំណត់សម្រាប់ការចរចា ដោយមន្ត្រីអាមេរិកបានបញ្ជាក់ថា លោក Daniel ក៏អាចទៅរុស្ស៊ីដើម្បីសម្របសម្រួលផ្ទាល់ជាមួយសមភាគីរុស្ស៊ីផងដែរ ដើម្បីជំរុញការបញ្ចប់សង្គ្រាម។
យោងតាមការរាយការណ៍របស់សារព័ត៌មាន Axios ផែនការ២៨ចំណុចគឺមានលក្ខណៈស្រដៀងនឹងរចនាសម្ព័ន្ធនៃក្របខ័ណ្ឌបទឈប់បាញ់នៅហ្គាហ្សា២០ចំណុចថ្មីៗរបស់ប្រធានាធិបតីត្រាំ ដែលត្រូវបានអ៊ីស្រាអែល និងហាម៉ាសទទួលយកកាលពីខែមុន បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលជាងពីរឆ្នាំ។ សំណើសម្រាប់អ៊ុយក្រែនត្រូវបានបែងចែកជាបួនបង្គោលសំខាន់ៗ៖ ការបញ្ចប់អរិភាព ការធានាសន្តិសុខ ការរៀបចំសន្តិសុខអឺរ៉ុប និងអនាគតនៃទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយទីក្រុងកៀវ និងទីក្រុងមូស្គូ៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


