ព័ត៌មានអន្ដរជាតិ
ផ្ទុះជំងឺអាសន្នរោគនៅព្រំដែនឥណ្ឌា-មីយ៉ាន់ម៉ា សម្លាប់មនុស្ស៩នាក់ និងបង្ខំឲ្យបិទព្រំដែនពីរខែ
ការផ្ទុះឡើងនៃជំងឺអាសន្នរោគនៅរដ្ឋ Mizoram ជិតព្រំដែនឥណ្ឌា-មីយ៉ាន់ម៉ា បានសម្លាប់មនុស្សប្រាំបួននាក់ចាប់តាំងពីថ្ងៃទី ៤ ខែវិច្ឆិកា និងបង្កឲ្យមានការបិទព្រំដែនរយៈពេល២ខែ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Mizzima នៅថ្ងៃទី២១ខែវិច្ឆិកា។

ជំងឺនេះត្រូវបានរកឃើញជាលើកដំបូងនៅក្នុងភូមិKakhi ដោយមានមនុស្សប្រហែល៩០ នាក់បានធ្លាក់ខ្លួនឈឺ។ អ្នកជំងឺមួយចំនួននៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។
ដោយសារតែជំងឺនេះកំពុងរីករាលដាល អាជ្ញាធរបានបិទព្រំដែនរយៈពេលពីរខែចាប់ពីថ្ងៃទី ១៣ ខែវិច្ឆិកាតទៅរហូតគ្រប់២ខែ។ ភូមិKakhi នេះត្រូវបានដាក់ជា «តំបន់ទប់ស្កាត់» មានន័យថាមនុស្សមិនអាចចេញចូល ឬធ្វើអន្តរកម្មជាមួយសហគមន៍នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានទេ ខណៈបុគ្គលិកសុខាភិបាលកំពុងធ្វើតេស្តប្រភពទឹកដើម្បីស្វែងរកមូលហេតុនៃការផ្ទុះឡើងជំងឺនេះ។

ការបិទព្រំដែនក៏កំពុងប៉ះពាល់ដល់ភូមិក្បែរៗជាច្រើន ហើយអាចបណ្តាលឱ្យមានការខ្វះខាតស្បៀងអាហារនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលពឹងផ្អែកលើទំនិញមកពីរដ្ឋMizoram ។ នៅKakhi គ្រួសារខ្លះកំពុងខ្វះខាតស្បៀងអាហាររួចទៅហើយ ហើយមនុស្សជាច្រើនមិនអាចធ្វើការបានដោយសារតែការបិទច្រកព្រំដែន។
ថ្នាក់ដឹកនាំភូមិបានស្នើសុំឱ្យថ្នាក់ស្រុក និងអ្នកបរិច្ចាគជួយជាបន្ទាន់ជាមួយនឹងស្បៀងអាហារ និងថ្នាំពេទ្យ ខណៈភូមិនេះមានប្រជាជនជាង ៨០០ នាក់ រួមទាំងជនភៀសខ្លួនជាច្រើនមកពីក្រុង Paletwa ប្រទេសមីយ៉ាន់ម៉ាផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


