ព័ត៌មានអន្ដរជាតិ
ប្រយ័ត្ន! ងូតទឹកពេលយប់ក្នុងខែរងា ប្រឈមដាច់សរសៃឈាមខួរក្បាល
ជារឿងគួរឲ្យយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ ព្រោះថា នៅប្រទេសវៀតណាម កាលពីខែរងាឆ្នាំមុន មានមនុស្សដាច់សរសៃឈាមខួរក្បាលស្លាប់ ក្នុងកម្រិតគួរឲ្យបារម្ភ ដោយសារការងូតទឹកពេលយប់ អំឡុងអាកាសធាតុចុះត្រជាក់។

តាមការផ្សាយរបស់គេហទំព័រ NBTV, ត្រឹមមួយខែធ្នូកាលពីឆ្នាំ២០២៤ មន្ទីរពេទ្យយោធា១០៨នៃប្រទេសវៀតណាម បានកត់ត្រាពីការកើនឡើងនៃអ្នកជំងឺដាច់សរសៃឈាមខួរក្បាល ១០-១៥%ក្នុងខែរងា បើប្រៀបធៀបនឹងខែធម្មតា។ យ៉ាងណា មិនទាន់មានរបាយការណ៍ក្នុងឆ្នាំនេះនៅឡើយទេ។
វេជ្ជបណ្ឌិត Nguyen Ngoc Uyen ផ្នែកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបានឲ្យដឹងថា អាកាសធាតុត្រជាក់ ធ្វើឲ្យសរសៃឈាមរួមតូច នាំឲ្យឡើងសម្ពាធឈាម និងបង្កើនហានិភ័យនៃការកកឈាម ឈានដល់ការដាច់សរសៃឈាមខួរក្បាល។ ដូច្នេះហើយ វេជ្ជបណ្ឌិតបានណែនាំឲ្យអ្នកមានទម្លាប់ងូតទឹកពេលយប់ ត្រូវលាយទឹកក្តៅងូត ចៀសវាងការងូតទឹកត្រជាក់ ឬពេលងូត សូមកុំងូតពីក្បាលទៅមុន។
នេះជាអ្វីដែលត្រូវយកចិត្តទុកដាក់ ព្រោះឥឡូវអាកាសធាតុក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមចុះត្រជាក់ខ្លាំងហើយ។
លើសពីនេះ វិជ្ជបណ្ឌិត ក៏ព្រមានពីការទទួលទានគ្រឿងស្រវឹងនិងជក់បារីលើសកម្រិតក្នុងរដូវរងាផងដែរ ព្រោះវាបង្កហានិភ័យនៃជំងឺគាំងបេះដូចនិងដាច់សរសៃឈាមខួរក្បាល៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤៨ នាទី agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ២៦ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


