ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅវៀតណាម! មនុស្សស្លាប់កើនដល់៤៣នាក់ និងខាតបង់សេដ្ឋកិច្ច ១១៤លានដុល្លារ
មនុស្សចំនួន៤៣នាក់ហើយ បានស្លាប់ក្នុងគ្រោះទឹកជំនន់ដ៏សាហាវនៅប្រទេសវៀតណាម ខណៈទំហំនៃការខាតបង់ផ្នែកសេដ្ឋកិច្ចត្រូវគេប៉ាន់ស្មានថា មានប្រហែល ១១៤លានដុល្លារអាមេរិក។

តាមការផ្សាយរបស់ VN Express, តួលេខនេះគិតត្រឹមរសៀលថ្ងៃសុក្រទី២១ខែវិច្ឆិកាឆ្នាំ២០២៥ ខណៈក៏មានសេចក្តីរាយការណ៍ផងដែរថា មនុស្ស៩នាក់កំពុងបាត់ខ្លួន។
ទំហំនៃគ្រោះមហន្តរាយធម្មជាតិនេះពិតជាធំធេង ជាពិសេសនៅភាគកណ្តាលប្រទេសវៀតណាម។ ភ្លៀងធ្លាក់ខ្លាំងខុសធម្មតា បានបង្កជាទឹកជំនន់បង្កការជន់លិចធ្ងន់ធ្ងរពោលគឺនៅខេត្ត Dak Lak ទឹកបានលិចផ្ទះ ៤០ ០០០ខ្នង, Gia Lai ១៩ ០០០ខ្នងនិង Khanh Hoa ៩ ០០០ខ្នង។

នៅ Gia Lai, សាលារៀនទាំងអស់ត្រូវបិទទ្វារ ចំណែក Khanh Hoa ផ្អាករៀននៅ៧៩៦សាលា ប៉ះពាល់ដល់សិស្ស ៤៤៧ ៨៤០នាក់។ ទន្ទឹមនោះ អាជ្ញាធរបានជម្លៀសមនុស្ស ២១ ៧០០គ្រួសារ ស្មើនឹងជិត ៧២ ០០០នាក់ចេញជាបន្ទាន់ផងដែរ ពីតំបន់ដែលមានហានិភ័យខ្ពស់នៃបំណាក់ដី។
ជាការឆ្លើយតប ក្រសួងការពារជាតិ បានបញ្ជូនកម្លាំង ២១ ៣០០ នាក់ និងយានយន្ត ៨៣៨ គ្រឿង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ រួមជាមួយយន្តហោះយោធា ៤ គ្រឿង ដើម្បីដឹកជញ្ជូនស្បៀងអាហារ និងសម្ភារៈចាំបាច់ប្រមាណ ៩ តោន ទៅកាន់តំបន់ដាច់ស្រយាល។

លើសពីនេះ ក្រសួងសន្តិសុខសាធារណៈ ក៏បញ្ជូនមន្ត្រី ជិត ៤២ ០០០ នាក់ និងយានយន្ត ៣ ២០០ គ្រឿង ទៅកាន់តំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់ផងដែរ។
របាយការណ៍បឋមចេញដោយនាយកដ្ឋានគ្រប់គ្រងទំនប់និងបង្ការគ្រោះមហន្តរាយធម្មជាតិ បានបង្ហាញថា ការខាតបង់ផ្នែកសេដ្ឋកិច្ចមានទំហំទឹកប្រាក់ ៣ទ្រីលានដុង៕

អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


