Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន ជិតទទួលបានការអនុម័តឲ្យដំណើរការរោងចក្រនុយក្លេអ៊ែរធំជាងគេបំផុតរបស់ពិភពលោកឡើងវិញ

បានផុស

នៅ

ប្រទេសជប៉ុនកំពុងចាត់វិធានការដ៏សំខាន់មួយឆ្ពោះទៅរកការដំណើរការឡើងវិញនូវរោងចក្រថាមពលនុយក្លេអ៊ែរ Kashiwazaki-Kariwa ដែលជារោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ពិភពលោកជាលើកដំបូងចាប់តាំងពីគ្រោះមហន្តរាយ Fukushima ឆ្នាំ ២០១១។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានBBC នៅថ្ងៃទី២២ខែតុលា។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលខេត្ត Niigata លោក Hideyo Hanazumi បានប្រកាសថាលោកគាំទ្រការចាប់ផ្តើមឡើងវិញដោយផ្នែកនៃដំណើរការឡើងវិញនេះ។ ផែនការនេះនៅតែត្រូវការការយល់ព្រមពីសភាខេត្ត Niigata ដែលនឹងពិភាក្សាអំពីគ្នានៅក្នុងខែធ្នូ ក៏ដូចជាការយល់ព្រមចុងក្រោយពីនិយតករនុយក្លេអ៊ែររបស់ប្រទេសជប៉ុន។ ប្រសិនបើត្រូវបានអនុម័ត វានឹងជាលើកដំបូងហើយដែលក្រុមហ៊ុន Tepco ត្រូវបានអនុញ្ញាតឱ្យដំណើររោងចក្រនុយក្លេអ៊ែរចាប់តាំងពីគ្រោះមហន្តរាយ Fukushima។

ទោះយ៉ាងណាមតិសាធារណៈនៅ Niigata បង្ហាញថា ៥០% នៃប្រជាជនគាំទ្រការចាប់ផ្តើមឡើងវិញ ៤៧% ប្រឆាំងហើយជិត ៧០% នៅតែមានការព្រួយបារម្ភអំពីក្រុមហ៊ុន Tepco ដែលគ្រប់គ្រងរោងចក្រនេះ។

ការចាប់ផ្តើមឡើងវិញនេះគឺជាផ្នែកមួយនៃផែនការស្តារឡើងវិញរយៈពេលវែងរបស់ក្រុមហ៊ុន Tepco បន្ទាប់ពីការបាត់បង់ដ៏ធ្ងន់ធ្ងរនៅ Fukushima បណ្តាលមកពីការរញ្ជួយដី និងរលកយក្សស៊ូណាមិដ៏ធំ បង្ខំឱ្យមនុស្ស ១៥០,០០០ នាក់ត្រូវជម្លៀសចេញ និងនាំឱ្យមានសំណង និងការសម្អាតយ៉ាងច្រើន។

គួរបញ្ជាក់ថា ប្រទេសជប៉ុនបានបិទរោងចក្រទាំងអស់បន្ទាប់ពីគ្រោះមហន្តរាយ ប៉ុន្តែមានរោងចក្រចំនួន ១៤ បានចាប់ផ្តើមឡើងវិញចាប់តាំងពីពេលនោះមក ក្រោមច្បាប់សុវត្ថិភាពដ៏តឹងរ៉ឹងជាងមុន។ ចំពោះអ្នកគាំទ្រការចាប់ផ្តើមឡើងវិញរបស់រោងចក្រ Kashiwazaki-Kariwa និយាយថា ប្រទេសជប៉ុនត្រូវការថាមពលនុយក្លេអ៊ែរបន្ថែមទៀត ដើម្បីកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល និងសម្រេចបាននូវគោលដៅបំភាយឧស្ម័នសុទ្ធសូន្យរបស់ខ្លួន៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម