ព័ត៌មានអន្ដរជាតិ
កាសែតថៃ The Nation ផ្សាយថាមានករណីជនជាតិចិនដើរជាន់មីនតាមព្រំដែនកម្ពុជា-ថៃ
កាសែតថៃ The Nation នៅរសៀលថ្ងៃសៅរិ៍នេះ បានរាយការណ៍ពីករណីបុរសជនជាតិចិនម្នាក់ ដើរជាន់មីននៅក្នុងព្រៃមួយកន្លែងក្បែរចម្ការមីនមិនទាន់ផ្ទុះ តាមបណ្តោយព្រំដែនថៃ-កម្ពុជា ក្នុង «ភូមិបានណងចាន់ ខេត្តស្រះកែវ» កាលពីម៉ោងជិត ៦ ព្រឹក ថ្ងៃសៅរ៍នេះ។

កងកម្លាំងប៊ូរ៉ាផា ដែលទទួលបន្ទុកកិច្ចការយោធាក្នុងខេត្តស្រះកែវ បានបញ្ជូនបុរសរងគ្រោះរូបនោះ ទៅមន្ទីរពេទ្យស្រុក Khok Sung នៃខេត្តស្រះកែវ ខណៈនគរបាលអន្តោប្រវេសន៍ខេត្តស្រះកែវកំពុងស៊ើបអង្កេតករណីនេះ ដោយជឿថា បុរសដដែលដើរជាន់មីននៅពេលព្យាយាមឆ្លងដែនដោយខុសច្បាប់ចូលទៅក្នុងប្រទេសថៃ។
ថាតើមីនដែលផ្ទុះនោះ ជាយុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ទុកពីជំនាន់ដើម ឬយ៉ាងណាទេ ថៃមិនទាន់បកស្រាយយ៉ាងណានោះទេ។
យ៉ាងណាមិញ គួររំឭកថា នេះគឺជាករណីជាន់មីនចុងក្រោយបង្អស់ ដែលកើតឡើងចំពេលថៃ និងកម្ពុជា មានភាពតានតឹងព្រំដែន។ រាប់តាំងពីខែកក្កដាមក យោធាថៃបានរាយការណ៍ជាច្រើនដងរួចហើយពីករណីយោធារបស់ខ្លួនដើរជាន់មីនក្នុងអំឡុងពេលល្បាតតាមព្រំដែន ដោយចោទប្រកាន់កម្ពុជាជាអ្នកបង្កប់មីននោះថ្មីៗ ដោយបង្ហាញភស្តុតាងដែលគ្មានការឆ្លងកាត់ការស៊ើបអង្កេតអព្យាក្រឹតពីភាគីអន្តរជាតិ រួមទាំងកម្ពុជា។ កម្ពុជា ដែលទាមទារឱ្យមានការស៊ើនអង្កេតជាអន្តរជាតិ បានច្រានចោលការចោទប្រកាន់របស់ថៃយ៉ាងដាច់អហង្ការ ដោយនិយាយថា យោធាថៃអាចរំលោភលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយដើរជាន់មីនដែលបន្សល់ទុកពីសម័យសង្រ្គាម៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


