Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកស្លាប់នៅហ្គាហ្សាកើនលើស ៧០ ០០០នាក់ ខណៈអាជ្ញាធរបន្តរកឃើញសាកសពបន្ថែម

បានផុស

នៅ

ក្រសួងសុខាភិបាលតំបន់ហ្គាហ្សា បាន​ឲ្យ​ដឹង​កាលពីថ្ងៃសៅរ៍​ទី​២៩​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥​ថា ចំនួនមនុស្សដែលត្រូវបានបញ្ជាក់ថាស្លាប់ក្នុងប្រតិបត្តិការវាយលុករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាកើនលើស ៧០ ០០០​នាក់ហើយ ខណៈដែល​ក្រុម​រុករក​​នៅតែបន្តរកឃើញសាកសព​បន្ថែម​ទៀត​ដែលកប់នៅក្រោមគំនរបាក់បែកជាយូរមកហើយ។

តំបន់​ហ្គាហ្សា (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបានរាយការណ៍ថា មានអ្នកស្លាប់ថ្មីចំនួន៣០១នាក់ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ដែលនាំ​ឲ្យ​​តួ​លេខ​អ្នកស្លាប់សរុបកើនដល់ ៧០ ១០០នាក់។ ក្រសួងបានបន្ថែម​ថា មនុស្សពីរនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល ខណៈដែលនៅសល់ត្រូវបានកំណត់អត្តសញ្ញាណពី​​សាកសពដែលត្រូវបានរកឃើញនៅក្នុងសង្កាត់ដែលត្រូវបានបំផ្លាញ។

កងទ័ពអ៊ីស្រាអែលមិនបានធ្វើការអត្ថាធិប្បាយភ្លាមៗទេ។ ពួកគេនៅតែអះអាងថា ខ្លួនមិន​បាន​កំណត់គោលដៅលើជនស៊ីវិលឡើយ ហើយ​​បាន​ចោទប្រកាន់ក្រុមហាម៉ាសថាបានបំផ្លើស​ចំនួនជន​រង​គ្រោះ​។

សូម​ជម្រាប​ថា តួ​លេខ​អ្នកស្លាប់នៅតែបន្តកើនឡើង ទោះបីជាមានបទឈប់បាញ់ដ៏ផុយស្រួយដែលអនុវត្ត​តាំងពីថ្ងៃទី១០​ខែតុលាក៏ដោយ។ សង្គ្រាមបានផ្ទុះឡើងនៅថ្ងៃទី៧ខែតុលាឆ្នាំ​២០២៣ នៅពេលដែលក្រុមសកម្មប្រយុទ្ធដឹកនាំដោយហាម៉ាសបានសម្លាប់មនុស្សប្រហែល ១២០០នាក់នៅក្នុងប្រទេសអ៊ីស្រាអែល និងចាប់ចំណាប់ខ្មាំងជាង២៥០នាក់៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម