ព័ត៌មានអន្ដរជាតិ
ទីបំផុត អង់គ្លេស អនុញ្ញាតឲ្យស្រ្តីមានផ្ទៃពោះទទួលបានវ៉ាក់សាំងកូវីដ
ស្ត្រីមានផ្ទៃពោះរាប់ម៉ឺននាក់នៅចក្រភពអង់គ្លេស ត្រូវបានអនុញ្ញាតឲ្យទទួលបានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩។

គណៈកម្មាធិការចម្រុះនិងការចាក់វ៉ាក់សាំងចក្រភពអង់គ្លេស (JCVI) បាននិយាយកាលពីថ្ងៃសុក្រ ( ថ្ងៃសៅរ៍នៅកម្ពុជា) ថា បន្ទាប់ពីមានទិន្នន័យជាក់ស្តែងពីសហរដ្ឋអាមេរិក ស្ត្រីមានផ្ទៃពោះទាំងអស់នឹងត្រូវបានផ្តល់វ៉ាក់សាំង Pfizer ដោយផ្អែកលើអាយុនិងក្រុមហានិភ័យ។
ស្រ្តីមានផ្ទៃពោះចំនួន ៩០,០០០នាក់ ត្រូវបានចាក់វ៉ាក់សាំងរួចទៅហើយ ដោយគ្មានក្តីបារម្ភអំពីសុវត្ថិភាព។

ពីដំបូងឡើយ ស្ត្រីមានផ្ទៃពោះត្រូវបានគេណែនាំមិនឲ្យចាក់វ៉ាក់សាំង ដោយសារតែកង្វះទិន្នន័យអំពីផលប៉ះពាល់។
គោលការណ៍ណែនាំថ្មីបានចែងថា ស្ត្រីដែលចង់បានកូន ទើបសម្រាលកូន ឬកំពុងបំបៅកូនដោយទឹកដោះ អាចត្រូវបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

ស្ត្រីប្រហែល៧០០,០០០នាក់ បានសម្រាលកូននៅប្រទេសអង់គ្លេសនិងវែលស៍ជារៀងរាល់ឆ្នាំ។ ស្ត្រីត្រូវបានគេគិតថាមានហានិភ័យខ្ពស់ពីជំងឺកូវីដ-១៩ នៅពេលពពោះ ហើយស្ត្រីមួយចំនួនដែលឆ្លងរោគនេះ ទំនងជាសម្រាលកូនមុនខែ។
ទោះបីជាយ៉ាងណាក៏ដោយ សាស្ត្រាចារ្យ Wei Shen Lim នៃ JCVI បាននិយាយថា ស្ត្រីគួរតែពិភាក្សាអំពីហានិភ័យនិងអត្ថប្រយោជន៍ជាមុនសិន មុននឹងទទួលបានការចាក់វ៉ាក់សាំង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Sydney News Today
ចុចអាន៖ លម្អិតពីក្រសួងសុខាភិបាល អ្នកចាក់សាំងដូសទីពីរ សូមអានព័ត៌មាននេះឲ្យច្បាស់
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


