ព័ត៌មានអន្ដរជាតិ
អាមេរិកកំពុងពិចារណាអនុញ្ញាតឲ្យលោកម៉ាឌូរ៉ូ និរទេសខ្លួនទៅកាតា
មន្ត្រីអាមេរិកកំពុងពិភាក្សាពីផែនការមួយដែលនឹងអនុញ្ញាតឲ្យប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក នីកូឡាស ម៉ាឌូរ៉ូ និរទេសខ្លួនទៅប្រទេសកាតា ខណៈរដ្ឋបាលលោកត្រាំចង់ពង្រីកយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងបណ្តាញជួញដូរគ្រឿងញៀន ដែលត្រូវបានសង្ស័យនៅក្បែរឆ្នេរសមុទ្រវ៉េណេស៊ុយអេឡា។ នេះបើយោងតាម New York Post ដោយដកសម្រង់សម្ដីពីមន្ត្រីដែលដឹងពីកិច្ចពិភាក្សាផ្ទៃក្នុងនេះ។

ប្រភពជាន់ខ្ពស់មួយរូបក្នុងរដ្ឋបាលលោកត្រាំ បាននិយាយថា រដ្ឋមន្ត្រីការបរទេសលោក Marco Rubio បានលើកឡើងពីជម្រើសនេះជាមួយមន្ត្រីកាតា។ មន្ត្រីអាមេរិកបានប្រាប់ថា សេណារីយ៉ូនេះថាអាចទៅរួច ដោយកត់សម្គាល់ថា កាតា អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម ធ្លាប់បានស្នើខ្លួនជាម្ចាស់ផ្ទះសម្រាប់មេដឹកនាំដែលត្រូវទម្លាក់ពីតំណែង ដើម្បីពង្រឹងចំណងទាក់ទងជាមួយទីក្រុងវ៉ាស៊ីនតោន។
ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយជាមួយលោកម៉ាឌូរ៉ូ កាលពីសប្តាហ៍មុន ហើយបានជំរុញឲ្យលោកចុះចេញពីតំណែងជាបន្ទាន់។ លោកម៉ាឌូរ៉ូ ត្រូវបានរាយការណ៍ថាបានតបវិញជាមួយសំណើផ្ទេរអំណាចទៅអនុប្រធានាធិបតីរបស់លោក ជាថ្នូរនឹងការលើកលែងទោសទាំងឡាយសម្រាប់រូបលោក និងសម្ព័ន្ធមិត្តកំពូលៗ។ យ៉ាងណាមិញ សំណើនេះត្រូវបានអាមេរិកបដិសេធ។
កាលពីខែមុន អាមេរិកបានប្រកាសចាត់ទុកលោកម៉ាឌូរ៉ូ និងគ្នីគ្នាជាសមាជិកនៃអង្គការភេរវកម្មបរទេស ដោយផ្តល់ឲ្យក្រុងវ៉ាស៊ីនតោននូវអំណាចផ្លូវច្បាប់កាន់តែទូលំទូលាយដើម្បីបើកការវាយប្រហារ។ លោក Rubio បានចោទប្រកាន់ថា ក្រុមគ្រឿងញៀន «Cartel de los Soles» ត្រូវបានដឹកមុខដោយលោកម៉ាឌូរ៉ូ ដោយបន្ថែមថា មេដឹកនាំវ៉េណេស៊ុយអេឡារូបនេះត្រូវតែទទួលខុសត្រូវចំពោះ«អំពើហិង្សាភេរវកម្ម»។
សូមជម្រាបថា ចាប់តាំងពីខែកញ្ញាមក អាមេរិកបានធ្វើការវាយប្រហារតាមផ្លូវទឹកជាច្រើនលើកទៅលើទូកដែលសង្ស័យដឹកគ្រឿងញៀននៅក្នុងសមុទ្រការីប៊ីន សម្លាប់មនុស្សអស់ជាង៨០នាក់។ លើសពីនេះទៅទៀត កាលពីពេលថ្មីៗ លោកត្រាំ បានបង្ហើបថា ប្រតិបត្តិការរបស់អាមេរិក «តាមផ្លូវគោក» នឹងចាប់ផ្តើមក្នុងពេលឆាប់ៗ ខណៈអាមេរិកកំពុងពង្រឹងកម្លាំងយោធានៅក្នុងតំបន់ការីប៊ីន រួមទាំងការដាក់ពង្រាយនាវា USS Gerald Ford និងកងទ័ពប្រហែល១៥០០០នាក់៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


