ព័ត៌មានអន្ដរជាតិ
បែកធ្លាយរូបថតលោក អានុទីន ជាមួយមេ Scammer កំពុងផ្ទុះការសង្ស័យ
ប្រជាជនថៃកំពុងផ្ទុះការជជែកវែកញែកនិងចោទជាសំណួរជុំវិញរូបថតបែកធ្លាយមួយសន្លឹក ដែលបង្ហាញពីនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល ថតជាមួយមេ Scammer ឈ្មោះថា Ben Smith។

តាមការផ្សាយរបស់ Amarin នៅថ្ងៃព្រហស្បតិ៍ទី៤ខែធ្នូឆ្នាំ២០២៥ ក្នុងរូបថតជាក្រុមនោះ គេឃើញលោកអានុទីន ពាក់អាវធំឈរនៅចុងគេចំណែក Smith ពាក់អាវយឺតពណ៌ខ្មៅ ឈរនៅចន្លោះមនុស្ស៣នាក់ទៀត នៅទីតាំងដែលគេមិនបញ្ចេញ។
Smith និងបុរសម្នាក់ទៀតឈ្មោះ Gym Liak គឺជាពាណិជ្ជករបរទេស ដែលសហរដ្ឋអាមេរិកដាក់ឈ្មោះថាជាបុគ្គលដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋកម្មអនឡាញអន្តរជាតិ។
អ្នកទាំងពីរមានក្រុមហ៊ុននៅប្រទេសថៃ ហើយភរិយារបស់ពួកគេក៏មានភាគហ៊ុននៅក្នុងវិស័យ អចលនទ្រព្យ និង អាកាសចរណ៍ឯកជន ដែលជាអាជីវកម្មត្រូវបានប្រើប្រាស់ជាញឹកញាប់ដើម្បី បិទបាំងថវិកាខុសច្បាប់ផងដែរ។

រូបថតនេះត្រូវបានទម្លាយបន្ទាប់ពីការិយាល័យប្រឆាំងការលាងលុយកខ្វក់ (AMLO) បានរឹបអូសទ្រព្យសម្បត្តិជាង ៩ ពាន់លានបាត នៅក្នុងករណីលាងលុយកខ្វក់របស់ Smith។
យ៉ាងណាមិនមែនតែលោក អានុទីន នោះទេ, ជាមួយគ្នានោះ ក៏មានការទម្លាយរូបថតរបស់ Smith ជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Ekniti Nitithanpraphat ជាមួយមេ Scammer រូបនេះ ផងដែរ។
រូបថតទាំងនេះ កំពុងចោទជាសំណួរនិងធ្វើឲ្យផ្ទុះការសង្ស័យយ៉ាងខ្លាំងអំពីទំនាក់ទំនងអំពីមន្ត្រីជាន់ខ្ពស់ថៃ ជាមួយមេ Scammer ប៉ុន្តែមិនទាន់មានការបំភ្លឺពីលោកអានុទីននិង Ekniti ទេ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


