ព័ត៌មានជាតិ
ប្រធានាធិបតីអាមេរិក ជំរុញឲ្យថៃនិងកម្ពុជាគោរពបទឈប់បាញ់ឲ្យបានពេញលេញ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) រំពឹងថាកម្ពុជានិងថៃនឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេសម្រាប់បទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព បន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងនៅតាមព្រំដែនដែលមានជម្លោះរបស់ពួកគេ។ នេះបើយោងទីភ្នាក់ងារព័ត៌មានតួកគី Anadolu ដែលបានស្រង់សម្តីមន្ត្រីរដ្ឋបាលជាន់ខ្ពស់រដ្ឋបាលរបស់លោក ត្រាំ។

តាមសេចក្តីរាយការណ៍នោះ មន្ត្រីរូបនោះដែលបាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា៖«ប្រធានាធិបតី ត្រាំ ប្តេជ្ញាបន្តបញ្ឈប់អំពើហិង្សា ហើយរំពឹងថារដ្ឋាភិបាលកម្ពុជា និងថៃនឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះនេះ»។
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងនៅពេលដែលប្រទេសថៃបានចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាសកាលពីព្រឹកថ្ងៃចន្ទ ជាពេលដែលយោធាថៃបានចាប់ផ្តើមវាយប្រហារមកលើកងទ័ពកម្ពុជាដោយប្រើប្រាស់អាវុធស្ទើរតែគ្រប់ធន់ រួមទាំងយន្តហោះចម្បាំង F-16 ដោយការបង្កើនការវាយប្រហារតាមផ្លូវអាកាសជាច្រើនទីតាំង។
ក្នុងការវាយប្រហាររបស់ថៃ យោធាថៃបានវាយប្រហារមិនត្រឹមតែទីតាំងយោធារបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសំដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ទីកន្លែងរស់នៅរបស់ប្រជាជនកម្ពុជា តំបន់បេតិកភ័ណ្ឌពិភពលោក គឺប្រាសាទព្រះវិហារ និង តំបន់ប្រវត្តិសាស្រ្តផ្សេងៗទៀត មានការបំផ្លាញប្រាសាទតាក្របីជាដើម។
លើសពីនោះ យោធាថៃបានពង្រីកតំបន់ប្រយុទ្ធទៅកាន់ខេត្តជាច្រើន ក្រៅពីខេត្តព្រះវិហារ ទៅកាន់ខេត្តជាប់ព្រំដែន ដូចជា ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិសាត់ជាដើម៕
រ៉ាន់ រើយ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


