ព័ត៌មានអន្ដរជាតិ
ខណៈយោធាថៃកំពុងឈ្លានពានកម្ពុជា សភាថៃបើកផ្លូវឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
របបស្តេចថៃ និងយោធានិយមរបស់ថៃ ត្រូវតែធ្វើកែទម្រង់តាមការចង់បានរបស់គណបក្សប្រជាជនថៃ និងគណបក្សភឿថៃ ដែលគណបក្សទាំងពីរនោះធ្លាប់រងគ្រោះដោយសាររដ្ឋធម្មនុញ្ញលម្អៀងទៅរករបបរាជនិយមនិងក្រុមយោធា ដែលតាក់តែងឡើងក្នុងឆ្នាំ២០១៧ ក្រោមកណ្តាប់ដៃក្រុមយោធានៅពីក្រោមឥទ្ធិពលរបស់ស្តេចថៃ។

គណបក្សប្រជាជនថៃ ដឹកនាំដោយ លោក Natthapong Ruengpanyawut ដែលគាំទ្រឲ្យលោក អានុទីន ឆានវីរៈគុល ឲ្យឡើងកាន់អំណាចកាលពីដើមខែកញ្ញា បានដាក់លក្ខខណ្ឌឲ្យលោក អានុទីន ដឹកនាំរដ្ឋាភិបាលសំឡេងភាគតិចដើម្បីធ្វើកែប្រែរដ្ឋធម្មនុញ្ញដែលត្រូវបានចោទប្រកាន់ថា លម្អៀងទៅរករបបរាជានិយម និង ក្រុមយោធា ជ្រុលហួសហេតុ។
គណបក្សប្រជាជនថៃ ដែលកើតចេញពីគណបក្សឆ្ពោះទៅមុខ (Move Forward Party) បានឈ្នះការបោះឆ្នោតកាលខែឧសភាឆ្នាំ២០២៣ ប៉ុន្តែមិនបានឡើងកាន់អំណាចដឹកនាំរដ្ឋាភិបាលនោះទេ ដោយក្រុមព្រឹទ្ធសភានិយមយោធាបានបោះឆ្នោតជំទាស់បេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណបក្សនេះ ដោយចោទប្រកាន់ក្នុងសំណុំរឿងប្រមាថព្រះមហាក្សត្រ ដោយសារតែការប៉ុនប៉ងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
ក្រោយការរារាំងបេក្ខជននាយករដ្ឋមន្ត្រីពីគណបក្សដែលប្រមូលផ្តុំដោយយុវជន និងជាអ្នកកែទម្រង់និយម តុលាការធម្មនុញ្ញថៃក៏បានរំលាយគណបក្សនេះចោលទៀតកាលពីខែសីហាឆ្នាំ២០២៤។
តាមសេចក្តីរាយការណ៍របស់ The Standard សម័យប្រជុំសភាថៃបានអនុម័តដោយសំឡេង ៣២៨ទល់នឹង២៦៦ ដែលបើកផ្លូវឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ការបោះឆ្នោតនៅសភាថៃថ្ងៃទី១០ខែធ្នូនេះ កំណត់ការបង្កើតគណៈកម្មាធិការតាក់តែងរដ្ឋធម្មនុញ្ញ និងគណៈកម្មាធិការពិគ្រោះយោបល់សាធារណៈ ដែលគណៈកម្មាធិការនីមួយៗមានសមាជិក ៣៥ រូប។
មិនត្រឹមតែគណបក្សប្រជាជនថៃធ្លាប់រងគ្រោះដោយសារតែក្រុមយោធាថៃ និងអំណាចរាជានិយមថៃ សូម្បីគណបក្សភឿថៃរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រ ក៏តែងតែរងគ្រោះដោយសារក្រុមយោធាធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០០៦ និងឆ្នាំ២០១៤ និង ការរារាំងមិនឲ្យកាន់អំណាចក្នុងឆ្នាំ២០១៩ ពេលដែលខ្លួនឈ្នះការបោះឆ្នោត។
ក្នុងរយៈពេលចុងក្រោយនេះ នយោបាយថៃកាន់តែបែកបាក់កាន់តែខ្លាំង បន្ទាប់ពីនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល (Anutin Charnvirakul) ដែលនឹងឡើងកាន់អំណាចត្រឹម៤ខែនោះ បានជំរុញឲ្យមានជម្លោះកើនឡើងជាមួយកម្ពុជា និង បង្កើនអរិភាពជាមួយមហាអំណាច សូម្បីសហរដ្ឋអាមេរិក។

លោក Natthapong Ruengpanyawut មេដឹកនាំគណបក្សប្រជាជនថៃ ដែលជាបក្សប្រឆាំងដ៏មានប្រជាប្រិយភាព បានព្រមានថា ការបដិសេធរបស់លោកនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល ក្នុងការបន្តការចរចាសន្តិភាពជាមួយកម្ពុជា គឺជាជំហរដ៏គ្រោះថ្នាក់របស់ប្រទេសថៃ។
ជម្លោះនយោបាយក្នុងប្រទេសថៃ បានធ្វើឲ្យប្រទេសនេះប្តូរនាយករដ្ឋមន្ត្រីរហូតដល់ទៅ៣ក្នុងរយៈពេលមិនដល់៣ឆ្នាំ ហើយ កាន់តែធ្ងន់ធ្ងរបំផុតគឺ ជម្លោះនយោបាយថៃ បានពង្រីកជម្លោះមកកាន់ព្រំដែនកម្ពុជា រហូតដល់បង្កសង្គ្រាមផ្ទុះអាវុធរហូតដល់ទៅពីរលើករួមទាំងលើកនេះផង៕
រ៉ាន់ រើយ

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


