ព័ត៌មានអន្ដរជាតិ
សារព័ត៌មានថៃ កំពុងបង្វែររឿង លែងផ្សាយបញ្ហាទឹកជំនន់ និងទំនាក់ទំនងអានុទីន ជាមួយមេ Scammer
គ្រាន់តែថៃ បើកការឈ្លានពានកម្ពុជាភ្លាម សារព័ត៌មានភាគច្រើននៅក្នុងប្រទេសថៃ បានបំបិទរឿងនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល ជាប់ពាក់ព័ន្ធនឹងមេ Scammer និងការដោះស្រាយរបស់រដ្ឋាភិបាលទីក្រុងបាងកក ចំពោះគ្រោះទឹកជំនន់ ជាពិសេសនៅភាគខាងត្បូង។

មុនពេលថៃបើកការឈ្លានពានកម្ពុជាសាជាថ្មី មានការបែកធ្លាយរូបភាពរបស់លោក អានុទីន ជាមួយមេ Scammer ដែលបង្កឲ្យមានការសង្ស័យអំពីទំនាក់ទំនងរវាងអ្នកទាំងពីរ។
ពាក់ព័ន្ធរឿងនេះ អានុទីន បានប្រកែកញ័រមាត់ថា រូបថតនេះគឺថតនៅប្រទេសសិង្ហបុរីភ្លាមៗបន្ទាប់ពីរដ្ឋប្រហារយោធា ក្នុងអំឡុងអាហារពេលល្ងាចជាក្រុមដែលចូលរួមដោយគណៈប្រតិភូរបស់លោកឧត្តមសេនីយ៍ Apirat Kongsompong។ លោកប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំបានជួបគាត់នៅទីនោះដោយចៃដន្យ។ គ្មានការជាប់ពាក់ព័ន្ធបន្តទៀតទេ»។
ម្យ៉ាងវិញទៀត មុននេះដែរ អានុទីន បានរងពាក្យរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ពលរដ្ឋថៃនៅភាគខាងត្បូង ជាពិសេសស្រុក ហាតយ៉ៃ នៃខេត្ត សុងក្លា ជុំវិញការឆ្លើយតបនិងការលាក់បាំងតួលេខជនរងគ្រោះដោយទឹកជំនន់ដ៏សាហាវ។

ពលរដ្ឋជាច្រើន បានស្តីបន្ទោសអានុទីន ថាមិនសូវអើពើ ទុកឲ្យពួកគេស្លាប់ ហើយក៏មិនសូវខិតខំជួយធ្វើការបោសសម្អាតនិងស្តារឡើងវិញផងដែរ ក្រោយទឹកស្រក។
យ៉ាងណា រឿងរ៉ាងទាំងនេះត្រូវបិទជិតឈឹង ពេលដែលថៃ បើកការឈ្លានពាន ដោយសារព័ត៌មានទាំងអស់ផ្សាយតែពីសង្គ្រាម ហើយប្រឹងលាបពណ៌និងប្រតិដ្ឋព័ត៌មានចោទប្រកាន់កម្ពុជា។
រឿងនេះ ត្រូវគេមើលឃើញថា ជាល្បែងនយោបាយនិងចេតនារបស់រដ្ឋាភិបាលថៃ ដែលយកការធ្វើសង្គ្រាមជាមួយកម្ពុជា ដើម្បីបិទបាំងទង្វើដ៏ស្មោកគ្រោករបស់ខ្លួន ខណៈក្រុមសារព័ត៌មានព្យាយាមបង្វែរឿង បោកពលរដ្ឋខ្លួនឯង ឲ្យភ្លេចរឿង Scammer និងទឹកជំនន់ ហើយទាញប្រជាប្រិយភាពមកវិញ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


