ព័ត៌មានអន្ដរជាតិ
វៀតណាម-ហ្វីលីពីន លើកយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ទៅពិភាក្សាគ្នា
ប្រទេសវៀតណាម និងហ្វីលីពីន បានសម្តែងការព្រួយបារម្ភចំពោះភាពតានតឹងដែលកើនឡើងនៅតាមព្រំដែនកម្ពុជា-ថៃ ដោយអំពាវនាវដល់គ្រប់ភាគីទាំងអស់ឲ្យមានការអត់ធ្មត់ និងដោះស្រាយភាពចម្រូងចម្រាសតាមរយៈកិច្ចសន្ទនា និងច្បាប់អន្តរជាតិ។

យោងតាមសារព័ត៌មាន Viet Nam News ការអំពាវនាវនេះបានធ្វើឡើងកាលពីថ្ងៃទី១៥ខែធ្នូឆ្នាំ២០២៥ ក្នុងអំឡុងកិច្ចសន្ទនាតាមទូរសព្ទរវាងរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Lê Hoài Trung និងសមភាគីហ្វីលីពីន លោកស្រី Maria Theresa Lazaro ខណៈដែលការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា-ថៃនៅតែបន្តកើតមាន ទោះបីជាមានកិច្ចប្រឹងប្រែងក្នុងតំបន់ និងអន្តរជាតិដើម្បីបន្ថយភាពតានតឹងក៏ដោយ។
ក្រសួងការបរទេសវៀតណាមបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជៀសវាងកុំឲ្យមានការកើនឡើងបន្ថែមទៀត និងការធានាសុវត្ថិភាពជនស៊ីវិល ដោយគូសបញ្ជាក់ពីតម្រូវការសម្រាប់ដំណោះស្រាយដោយសន្តិវិធីស្របតាមកិច្ចព្រមព្រៀង និងយន្តការក្នុងតំបន់ដែលមានស្រាប់។
ពួកគេបានអះអាងជាថ្មីនូវតួនាទីរបស់អាស៊ានក្នុងការគ្រប់គ្រងបញ្ហាប្រឈមផ្នែកសន្តិសុខក្នុងតំបន់ និងបានយល់ព្រមថា កិច្ចសន្ទនាដែលបន្តគឺចាំបាច់ដើម្បីរក្សាស្ថិរភាពនៅអាស៊ីអាគ្នេយ៍ ជាពិសេសនៅពេលដែលប្លុកនេះកំពុងប្រឈមមុខនឹងវិបត្តិសន្តិសុខផ្ទៃក្នុងដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ភាគីទាំងពីរក៏បានប្តេជ្ញាសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងក្របខ័ណ្ឌអាស៊ាន និងនៅវេទិកាអន្តរជាតិ ដោយព្រួយបារម្ភថា ការប្រយុទ្ធគ្នាដែលអូសបន្លាយតាមព្រំដែនជម្លោះអាចធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពសេដ្ឋកិច្ចក្នុងតំបន់។
វៀតណាមបានលើកឡើងថា ខ្លួនត្រៀមរួចជាស្រេចដើម្បីធ្វើការជាមួយហ្វីលីពីន ដែលនឹងឡើងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៦ និងរដ្ឋសមាជិកផ្សេងទៀត ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងបន្ថយភាពតានតឹង និងរក្សាឯកភាព និងមជ្ឈភាពអាស៊ាន៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


