ព័ត៌មានអន្ដរជាតិ
អនុប្រធាន EU ជម្រុញឲ្យកម្ពុជា-ថៃមានបទឈប់បាញ់ជាបន្ទាន់ និងផ្តល់ការតាមដានតាមរយៈផ្កាយរណប
សហភាពអឺរ៉ុប (EU) បានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់រវាងប្រទេសកម្ពុជា និងថៃ ដោយព្រមានថា ជម្លោះនេះមិនត្រូវអនុញ្ញាតឲ្យរីករាលដាលបន្តទៀតនោះទេ។

លោកស្រី Kaja Kallas អនុប្រធានគណៈកម្មការអឺរ៉ុប និងជាតំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានបង្ហោះសារនៅលើបណ្ដាញសង្គម X កាលពីថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៥ថា លោកស្រីបានបញ្ជូនសារនេះដោយផ្ទាល់ទៅកាន់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការបញ្ចប់វដ្តនៃអំពើហិង្សា និងការស្តារឡើងវិញនូវភាពស្ងប់ស្ងាត់។
លោកស្រី Kallas បានបញ្ជាក់ថា «បទឈប់បាញ់ត្រូវតែត្រូវបានស្តារឡើងវិញជាបន្ទាន់» ដោយលោកស្រីបានបន្ថែមថា សហភាពអឺរ៉ុបត្រៀមខ្លួនជាស្រេចក្នុងការជួយដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង។
លោកស្រីបានបន្តថា ប្លុកអឺរ៉ុបអាចផ្តល់នូវរូបភាពពីផ្កាយរណប ដើម្បីគាំទ្រដល់ការតាមដានបទឈប់បាញ់ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការដើរតួនាទីជាក់ស្តែង ដើម្បីបង្ការការប៉ះទង្គិចគ្នាបន្ថែមទៀតនៅតាមបណ្តោយព្រំដែន។
លោកស្រី Kallas បានលើកឡើងថា លោកស្រីនឹងបន្តការចូលរួមជាមួយភាគីទាំងពីរ ដើម្បីជួយបញ្ឈប់ការរីករាលដាលនៃជម្លោះ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកស្ថិរភាពក្នុងតំបន់៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


